កាលពីថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះអ្នកគ្រូ លឹម សុធាវី បានដឹកនាំសិស្សថ្នាក់ទី៨ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល ធ្វើពិសោធន៍ក្រោមប្រធានបទ “អគ្គិសនីវិភាគទឹក” លើមុខវិជ្ជាគីមីវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។
ប្រធានបទស្តីពី៖ អគ្គិសនីវិភាគទឹក