កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ នៅអគារ ងិន ហួយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានរៀបចំធ្វើការចែករំលែកវិធីសាស្ត្រក្នុងការបង្រៀន មុខវិជ្ជាគណិតវិទ្យា ដែលមានប្រធានបទ ប្រមាណវិធីវង់ក្រចក ដោយអ្នកគ្រូ លាស់ តី ជូនដល់អ្នកគ្រូ លោកគ្រូ ថ្នាក់ទី៤ ដល់ថ្នាក់ទី៦។ ដើម្បីចែករំលែកបទពិសោធបង្រៀន ក៏ដូចជាពង្រឹងគុណភាពបង្រៀនឱ្យកាន់តែមានគុណភាព វិជ្ជាជីវៈ និងគរុកោសល្យខ្ពស់ ។ ក្រោយពេលបង្រៀនចប់ លោកគ្រូ អ្នកគ្រូ និងចាហ្វាងដែលបានចូលរួម បានធ្វើការវាយតម្លៃ និងបំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួន ដើម្បីឱ្យការបង្រៀនរបស់អ្នកគ្រូកាន់តែមានប្រសិទ្ធភាព និងស្របតាមគរុកោសល្យឱ្យកាន់តែប្រសើរជាមុន។
ចែករំលែកអត្ថបទនេះ