កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី២ទាំងវេនព្រឹក និងរសៀល បានធ្វើដំណើរទៅទស្សនកិច្ចសិក្សាលើកទី២៨ នៅកន្លែងកម្សាន្តសម្រាប់កុមារ kids Park ក្នុងផ្សារទំនើបអ៊ីអន។ ដើម្បីឱ្យសិស្សានុសិស្សបានស្គាល់ បានយល់ដឹងកាន់តែច្បាស់ពីទិដ្ឋភាដ៏ស្រស់ស្អាតនៅកន្លែងកម្សាន្តសម្រាប់កុមារ នៅ Kids Park ហើយសិស្សានុសិស្សស្គាល់ និងយល់ដឹងពីឧបករណ៍កម្សាន្តសប្បាយៗដែលមាននៅទីនោះ ហើយជាពិសេសសិស្សានុសិស្សបានលេងកម្សាន្តជាមួយនឹងឧបករណ៍កម្សាន្តសប្បាយៗ និងទទួលបានអារម្មណ៍ស្រស់ថ្លា ហើយបានមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាតផ្សេងៗនៅទីនោះ។ បរិយាកាសទាំងអស់នេះធ្វើឱ្យសិស្សានុសិស្សអាចបំបាត់អស់ភាពនឿយហត់ បង្កជាភាពសប្បាយរីករាយបន្ទាប់ពីសិក្សានៅក្នុងថ្នាក់ និងផ្សារភ្ជាប់ទៅនឹងចំណេះដឹងថ្មីៗនៅខាងក្រៅសាលា។
ចែករំលែកអត្ថបទនេះ