អត្ថបទព័ត៌មានស្តីពីសុខភាព និងសុខុមាលភាព
ក្រោមប្រធានបទ ”ផលប៉ះពាល់នៃការបរិភោគមីស្រុសពីរ ឬបីដងក្នុងមួយសប្ដាហ៍”
អត្ថបទដោយ : ឡេង សុខអេង
មីគឺជាអាហារមួយប្រភេទដែលពេញនិយមបំផុតសម្រាប់សម័យនេះ ព្រោះតែវាមានរសជាតិឆ្ងាញ់ ហើយអាចចម្អិនញ៉ាំភ្លាមៗ ប៉ុន្តែទោះជាយ៉ាងណា មីអាចផ្តល់ផលវិបាកជាច្រើនដល់សុខភាព។ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រអាមេរិកបានបង្ហាញថា ការបរិភោគមីជារឿយៗ
ហាក់មិនផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពនោះទេ ផ្ទុយទៅវិញវាបានប៉ះពាល់ដល់សុខភាពអ្នកបរិភោគច្រើនរាប់មិនអស់ដូចជា៖ កង្វះអាហារូបត្ថម្ភ បញ្ហាសសៃឈាមបេះដូង ប៉ះពាល់ឆ្អឹង និងតម្រងនោម និងជំងឺមហារីកជាដើម។

១. ខ្វះអាហារូបត្ថម្ភ៖
មីជាអាហារដែលសម្បូរទៅដោយសារធាតុខ្លាញ់ និងជាតិម្សៅ។ ដូច្នេះប្រសិនបើអ្នកបរិភោគច្រើន វាមិនត្រឹមតែបណ្តាលឱ្យខ្វះជាតិសសៃរ វីតាមីន ប្រូតេអ៊ីន សារជាតិរ៉ែប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យអ្នកឡើងទម្ងន់ផងដែរ ហើយទប់ស្កាត់ការស្រូបយកសារធាតុចិញ្ចឹមសម្រាប់កុមារអាយុក្រោម៥ឆ្នាំ។ ម្យ៉ាងទៀតរំខានដល់ចលភាពពោះវៀន ប៉ះពាល់ការរំលាយអាហារ ហើយបើបរិភោគអំឡុងពពោះអាចបណ្តាលឱ្យប៉ះពាល់ដល់គភ៌ក្នុងផ្ទៃ។
២. មានបញ្ហាសរសៃឈាមបេះដូង៖
អ្នកគួរតែដឹងថា ការបរិភោគមីធ្វើឱ្យមានផលប៉ះពាល់ទៅដល់សរសៃឈាមបេះដូង ឡើងសម្ពាធឈាម ព្រមទាំងជាតិខ្លាញ់កើនឡើង ដែលជាមូលហេតុនាំឱ្យត្បៀតសសៃឈាម ព្រោះតែមីសម្បូរនូវសារជាតិខ្លាញ់ ដែលអាចជ្រាបបានយ៉ាងឆាប់រហ័ស និងធ្វើឱ្យប៉ះពាល់ដល់សុខភាព ជាពិសេសមនុស្សចាស់ដែលមានផ្ទុកជំងឺសសៃឈាម ឬបេះដូង។
៣. ប៉ះពាល់ឆ្អឹង និងតម្រងនោម៖
មីកញ្ចប់ ឬកំប៉ុងត្រូវបានគេផ្សំជាមួយអំបិលក្នុងកម្រិតខ្ពស់ ដែលងាយនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់តម្រងនោម ជាពិសេសអាចបង្កឱ្យមានគ្រួសក្នុងតម្រងនោមប្រសិនបើបរិភោគច្រើន។ លើសពីនេះទៅទៀត ក្នុងមីកញ្ចប់ ឬកំប៉ុងបានដាក់សារធាតុផូស្វ័រ ដែលជាសារធាតុជួយបង្កើនរសជាតិអាហារ ក៏ប៉ុន្តែវាបានធ្វើឱ្យអ្នកមានបញ្ហាដល់ឆ្អឹងផងដែរ។ ប្រសិនបើយើងបរិភោគច្រើនពេក វានឹងងាយធ្វើឱ្យកើតជំងឺពុកឆ្អឹង និងធ្មេញលែងរឹងមាំ។
៤. ជំងឺមហារីក៖
តាមរយ:ការសិក្សាជាច្រើនបានបង្ហាញថា ដោយសារតែសមាសភាគដូចជា ការបន្ថែមពណ៌ កម្រិតប្រៃខ្ពស់ ជាតិខ្លាញ់ខ្ពស់… អាចបង្កឱ្យកើតជំងឺមហារីក ប្រសិនបើអ្នកបរិភោគច្រើនក្នុងរយ:ពេលយូរ។
៥. ប្រតិកម្ម៖
ក្នុងមីកញ្ចប់ ឬកំប៉ុងមានផ្ទុកសារជាតិម្យ៉ាង ដែលគេឱ្យឈ្មោះថា MSG (monosodium glutamate monohydrate) អាចធ្វើឱ្យមីមានក្លិនឈ្ងុយ ព្រមទាំងជួយបន្ថែមរសជាតិ។ ទោះយ៉ាងណាក៏ដោយមានប្រទេសជាច្រើនដែលទទួលស្គាល់ថា វាអាចនឹងមានប្រតិកម្មដោយសាតែបរិភោគវាច្រើនពេក។
៦. រោគសញ្ញាប្រតិកម្មរួមមាន៖
– មានអារម្មណ៍ក្តៅក្នុងទ្រូង ខ្នង ដៃ
– ចង់ក្អួត ពិបាកដកដង្ហើម បេះដូងលោតញាប់
– ឈឺក្បាល ឈឺទ្រូង ស្ពឹកដៃជើង៕
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖