អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “ផលប៉ះពាល់អវិជ្ជមាន៥យ៉ាងនៃបច្ចេកវិទ្យាចំពោះកុមារ”
អត្ថបទដោយ : ដាង វិបុល
បើយើងក្រឡេកមើលទៅឃើញថា បច្ចេកវិទ្យាមានស្ទើរតែនៅគ្រប់ទីកន្លែង។ ជាក់ស្ដែង ក្រឡេកមើលទៅក្នុងហោប៉ៅរបស់យើង ឬអេក្រង់នេះផ្ទាល់ យើងកំពុងសម្លឹងមើលវាហើយឥឡូវនេះ។ បច្ចេកវិទ្យាបាននាំមកនូវអ្វីដែលអស្ចារ្យជាច្រើនដល់យើង! ភាគច្រើនបច្ចេកវិទ្យាជួយយើងឱ្យធ្វើអ្វីៗបានកាន់តែលឿន និងងាយស្រួលជាងមុន។ តាំងពីទូរសព្ទឆ្លាតវៃ ថេប្លែត កុំព្យូទ័រផ្ទាល់ខ្លួន ហ្គេមវីដេអូ និងអ្វីៗផ្សេងទៀត… បើនិយាយទៅ ជីវិតរបស់យើងត្រូវបានហ៊ុំព័ទ្ធដោយបច្ចេកវិទ្យា ហើយកូនៗរបស់យើងក៏ប្រើប្រាស់វានៅផ្ទះ សាលារៀន និងស្ទើតែគ្រប់ទីកន្លែង។ កូនៗរបស់យើងនឹងបានរៀនពីអ្វីៗជាច្រើនដែលយើងធ្លាប់នឹកស្មានដល់ ទាំងនេះគឺជាឥទ្ធិពលវិជ្ជមានដ៏សំខាន់នៃបច្ចេកវិទ្យា ក៏ប៉ុន្តែវាក៏មានលប៉ះពាល់អវិជ្ជមានមួយចំនួនដែលបណ្ដាលមកពីការប្រើប្រាស់បច្ចេកវិទ្យាហួសកម្រិតផងដែរ។ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញ មាតាបិតាត្រូវគិតគូពីគុណវិបត្តិរបស់វា និងការពារពួកគេ។ ខាងក្រោមនេះគឺជាផលប៉ះពាល់អវិជ្ជមានចំនួនប្រាំនៃបច្ចេកវិទ្យាដែលអ្នកត្រូវយកចិត្តទុកដាក់៖
១. បញ្ហាទំនាក់ទំនង និងជំនាញសង្គម

២. បញ្ហាសុខភាព
ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាច្រើនពេកអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់កុមារ។ ពួកគេកាន់តែប្រើ ការធ្វើសកម្មភាពរាងកាយកាន់តែតិច។ បញ្ហាមួយទៀត គឺការលេងហ្គេមគួបផ្សំជាមួយអាហារសម្រន់ជំនួសឱ្យអាហារត្រឹមត្រូវ។ នៅពេលដែលកុមារចំណាយពេលច្រើននៅពីមុខអេក្រង់ទាំងនោះ ពួកគេនឹងមានពេលតិចជាងមុន ឬលែងចង់ទៅលេងនៅខាងក្រៅដូចជាការរត់ដែលជូយដុតកាឡូរីជាដើម។ យូរៗទៅទម្លាប់ទាំងនោះអាចនាំឱ្យឡើងទម្ងន់ខុសប្រក្រតី និងបង្កជាជំងឺផ្សេងៗជាច្រើន។ ដើម្បីការពារកុំឱ្យវាក្លាយជាទម្លាប់ មាតាបិតាគួរនិយាយជាមួយកូនៗអំពីការប្រើប្រាស់ ឬគ្រប់គ្រងការប្រើប្រាស់របស់ពួកគេតាមរយៈកម្មវិធី Screen Time Out ដើម្បីកំណត់ម៉ោងប្រើ។ បង្រៀនកូនរបស់អ្នកឱ្យបែងចែកពេលវេលាសម្រាប់អ្វីៗគ្រប់យ៉ាង មិនថាការរៀន ញ៉ាំ ឬលេងហ្គេមក្ដី។ វាក៏សំខាន់ណាស់ដែរ ដែលត្រូវចំណាយពេលនាំពួកគេធ្វើសកម្មភាពផ្សេងៗដើម្បីរក្សាតុល្យភាព បើមិនដូច្នេះទេបញ្ហាជាច្រើននឹងកើតមាននៅពេលក្រោយ។
៣. ការស្រាវជ្រាវតាមអ៊ីនធឺណែតអាចមានគ្រោះថ្នាក់
ខណៈពេលធ្វើការស្រាវជ្រាវរៀនសូត្រតាមអ៊ីនធឺណែត យើងតែងតែប្រឈមមុខនឹងរឿងដែលបង្កគ្រោះថ្នាក់ជាច្រើនដូចជា ការក្លែងបន្លំ មេរោគកុំព្យូទ័រ ការផ្សាយពាណិជ្ជកម្មបោកប្រាស់ និងគ្រោះថ្នាក់ផ្សេងទៀត។ មនុស្សពេញវ័យភាគច្រើនស្គាល់វា ហើយអាចជៀសវាងបានយ៉ាងងាយ ប៉ុន្តែចុះយ៉ាងណាចំពោះកូនៗរបស់យើង? ពេលខ្លះសូម្បីតែព័ត៌មានមួយចំនួនក៏អាចបង្កគ្រោះថ្នាក់ដល់ពួកគេដែរ។ កុមារអាចចូលអ៊ីនធឺណែត និងស្វែងរកអ្វីក៏បាន។ ប៉ុន្តែជាមួយនឹងការត្រួតពិនិត្យត្រឹមត្រូវ ពួកគេនឹងមិនអាចចូលប្រើគេហទំព័រគ្រោះថ្នាក់ ដោយជៀសវាងជួបមនុស្សដែលមានគ្រោះថ្នាក់។ វិធីមួយដើម្បីជួយកុមារឱ្យមានសុវត្ថិភាពលើអ៊ីនធឺណែត គឺតម្រូវឱ្យមានការជួយគ្រប់គ្រងពីមាតាបិតាដូចជា ជ្រើសរើសខ្លឹមសារដែលពួកគេអាចចូលប្រើបាន ឬកំណត់មាតិកាសម្រាប់កម្មវិធីស្រាវជ្រាវតាមអ៊ីនធឺណែតទៅតាមអ្វីដែលអ្នកគិតថាសមស្រប។ សូមឧស្សាហ៍រំឭក ឬណែនាំកូនរបស់អ្នកឱ្យជៀសវាងគ្រោះថ្នាក់ទាំងនោះ។
៤. ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាហួសកម្រិតកាត់បន្ថយគុណភាពនៃការគេង
ការគេងមិនគ្រប់គ្រាន់អាចបង្កផលវិបាកធ្ងន់ធ្ងរដល់ខួរក្បាលរបស់យើង។ ក្នុងអំឡុងពេលគេង ខួរក្បាលធ្វើកិច្ចការ “ថែទាំ” មួយចំនួន សម្អាតអ្វីដែលមិនសំខាន់ និងស្តារបណ្តាញសរសៃប្រសាទឡើងវិញដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃថ្មី។ ប៉ុន្តែការគេងតិចមានន័យថា យើងកំពុងបង្អត់ខួរក្បាលរបស់យើងពីតម្រូវការចាំបាច់របស់វា ហើយយើងនឹងជួយការលំបាកក្នុងសកម្មភាពរបស់យើងនៅពេលថ្ងៃ។ ដើម្បីជួយកូនរបស់អ្នកឱ្យគេងលក់ស្រួល អ្នកអាចនិយាយជាមួយពួកគេអំពីគ្រោះថ្នាក់នេះ ឬកាត់បន្ថយពេលវេលានៅមុខអេក្រង់របស់ពួកគេតាមវិធីដែលមានរាប់នៅក្នុងចំណុចទី២។
៥. តើស្មាតហ្វូនរបស់អ្នកមានបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកជាមួយ កូនរបស់អ្នកដែរឬទេ?
ចំណាយពេលគិតបន្តិចមើល តើអ្នកមើលទូរសព្ទញឹកញាប់ប៉ុណ្ណាដែរ? តើអ្នកបានបើក Telegram, Messenger, Facebook, ឬ Instagram ប៉ុន្មានដងនៅពេលអ្នកនៅជាមួយកូនរបស់អ្នក? យោងតាមការសិក្សាដែលចេញផ្សាយដោយ University of Michigan Health System បានឱ្យដឹងថា “ការប្រើប្រាស់ទូរសព្ទរបស់ឪពុកម្តាយក្បែរកុមារតូចៗអាចបង្កឱ្យមានភាពតានតឹងផ្ទៃក្នុង ជម្លោះ និងការទំនាក់ទំនងអវិជ្ជមានជាមួយកូនៗរបស់ពួកគេ”។ កុមារឃើញ កុមារធ្វើ។ ពួកគេរៀនពីទង្វើ និងឥរិយាបទរបស់មនុស្សធំ ពីរបៀបសន្ទនា របៀបអានទឹកមុខអ្នកដទៃ។ ហើយប្រសិនបើរឿងនោះមិនកើតឡើងទេ កុមារនឹងបាត់បង់ការអភិវឌ្ឍដ៏សំខាន់។ មាតាបិតាគួរមានផែនការមួយចំនួនដើម្បីធ្វើឱ្យពេលវេលាជាមួយគ្រួសារកាន់តែមានគុណភាព គឺដើម្បីទទួលបានពេលវេលាកសាងទំនាក់ទំនងជាមួយកូនឱ្យកាន់តែកក់ក្ដៅជិតស្និទ្ធិ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖