កម្មវិធីបំណិនជីវិត ពងទាចៀន សម្រាប់សិស្សានុសិស្សថ្នាក់ទី៣ បង្រៀនដោយអ្នកគ្រូ អ៊ាត ចំរើន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ តែថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។ ចំពោះបំណិនជីវិតនៃការចៀនពងទានេះ វាគឺជាផ្នែកមួយនៃការរៀនរស់ក្នុងសង្គមគ្រួសាររបស់សិស្សានុសិស្សថ្នាក់ទី៣ ហើយពេលពួកគេត្រឡប់ទៅផ្ទះវិញ ប្រាកដណាស់ពួកគេប្រាកដជាអាចចៀនពងទាបានដោយខ្លួនឯងដោយមិនពុំចាំបាច់មានជំនួយពីអ្នកអាណាព្យាបាលរបស់ពួកគេជាក់ជាមិនខាន។ ជាងនេះទៅទៀត មេរៀនខាងលើគឺជាកត្តាដ៏សំខាន់ដែលបណ្តុះសិស្សានុសិស្សឱ្យចេះរៀនរស់ដោយខ្លួនឯងផងដែរ។