កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំពិធីបិទការប្រកួតកីឡាបុគ្គលិកជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី១០ ប្រចាំឆ្នាំ២០១៧ នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកដែលជាកីឡាករ កីឡាការីនី នៅក្លិប ដោន ថោន រាជធានីភ្នំពេញ។លោកស្រី រស់ យ៉ាណា បានថ្លែងក្នុងពិធីបិទការប្រកួតនាឱកាសនោះថា វិទ្យាស្ថាន និងសាលារៀន សូមការកោតសរសើរ និងសូមអបអរសាទរចំពោះកីឡាករ និងកីឡាការិនីដ៏ច្រើនកុះករ ដែលបានធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាច្រើនសប្តាហ៍កន្លងមក រហូតទទួលបានលទ្ធផលដ៏ប្រសើរប្រកបដោយភាពស្និទស្នាល សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងភាតរភាពក្នុងពេលប្រកួត។ ឆ្លើយតបទៅនឹងសមិទ្ធផលនេះ គណៈគ្រប់គ្រងវិទ្យាស្ថាន និងសាលារៀនបានប្រគល់រង្វាន់ដល់បេក្ខជន និងបេក្ខនារីជ័យលាភី និងក្រុមកីឡាដែលលេង Fair Play បានល្អជាងគេផងដែរ។
ចែករំលែកអត្ថបទនេះ