កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈកម្មការនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំកីឡាសិស្សមធ្យមសិក្សាទៅចូលរួមប្រារព្ធពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯករាជធានីភ្នំពេញប្រចាំឆ្នាំ២០១៦-២០១៧ នៅឯវិទ្យាល័យ ជា ស៊ីម បឹងកេងកង។
នៅក្នុងចំណោមវិញ្ញាសាកីឡាជាច្រើន ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងដែលមានការចូលរួមប្រកួតពីសាលារៀនជាច្រើននៅក្នុងរាជធានីភ្នំពេញ រួមមានទាំងកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ គេឃើញមានតែសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំងទេដែលទទួលបានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥ ស្ទើរតែគ្រប់វិញ្ញាសា។
ជាលទ្ធផលតាមរយៈកាលឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ដែលចាប់ផ្ដើមបើកឆាកប្រកួតតាំងពីថ្ងៃទី២៧ ខែកុម្ភៈ រហូតមកទល់វគ្គផ្ដាច់ព្រ័ត្រ សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបានលទ្ធផលដូចខាងក្រោម៖
១. វិញ្ញាសាបាល់បោះនារី ទទួលបានចំណាត់ថ្នាក់លេខ១
២. វិញ្ញាសាចោលដុំដែកនារី ចំណាត់ថ្នាក់លេខ១
៣. វិញ្ញាសាវាយកូនឃ្លីលើតុជាក្រុម ចំណាត់ថ្នាក់លេខ១
៤. វិញ្ញាសាវាយកូនឃ្លីលើតុទោល ចំណាត់ថ្នាក់លេខ១, លេខ២ និងលេខ៣
៥. វិញ្ញាសាបាល់បោះបុរស ចំណាត់លេខ២
៦. វិញ្ញាសាបាល់ទះនារី ចំណាត់ថ្នាក់លេខ២
៧. វិញ្ញាសាអត្ដពលកម្មនារី ចំណាត់ថ្នាក់លេខ៣
៨. វិញ្ញាសារត់ចម្ងាយ១០០ម៉ែត្រ សម្រាប់បុរស ចំណាត់ថ្នាក់លេខ៣
៩. វិញ្ញាសារត់ចម្ងាយ៤គីឡូម៉ែត្រ សម្រាប់នារី ចំណាត់ថ្នាក់លេខ៣
១០. វិញ្ញាសាដើរ៨គីឡូម៉ែត្រ បុរស ចំណាត់ថ្នាក់លេខ៤
១១. វិញ្ញាសារត់ចម្ងាយ ៤គីឡូម៉ែត្រ នារី ចំណាត់ថ្នាក់លេខ៤
១២. វិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ បុរស ចំណាត់ថ្នាក់លេខ៥