ពិធីបុណ្យទន្លេលើកទី៤ ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ទន្លេសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍» នៅក្រុងតាខ្មៅ ដែលធ្វើឡើងក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី៩ មីនា ដល់ ថ្ងៃទី១១ មីនា ឆ្នាំ២០១៨។ ការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេមុនគេលើកទី១ គឺបានធ្វើឡើងនៅខេត្តក្រចេះកាលពីឆ្នាំ ២០១៥ លើកទី២ បានធ្វើឡើង នៅខេត្តកំពង់ចាម កាលពីឆ្នាំ២០១៦ លើកទី៣ បានធ្វើឡើងនៅខេត្តស្ទឹងត្រែង កាលពីឆ្នាំ២០១៧ និងលើកទី៤នេះ គឺដល់វេនខេត្តកណ្តាលតែម្តង។ ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា ការបង្កើតព្រឹត្តិការណ៍បុណ្យទន្លេឡើង ក្នុងគោលបំណងទាក់ទាញនូវចំណាប់អារម្មណ៍លើទំនៀមទម្លាប់ប្រពៃណីវប្បធម៌របស់ខ្មែរ ព្រមទាំងដឹងគុណដល់ព្រះម៉ែគង្គារ ដែលបាននាំមកនូវការរស់នៅរបស់ប្រជារាស្ត្រ។ រដ្ឋាភិបាលសង្ឃឹមថា ប្រជាពលរដ្ឋដែលចូលរួមកម្មវិធីនេះ នឹងរួមគ្នាថែរក្សាបរិស្ថានអនាម័យឱ្យបានល្អ។ ខាងក្រោមនេះ គឺជាកម្រងរូបភាព៖ សាសារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ ចូលរួមក្នុងពិធីបុណ្យទន្លេ ដែលប្រារព្ធធ្វើឡើងនៅ ក្រុងតាខ្មៅ ខេត្កកណ្តាល ដើម្បីអបអរសារទរ ព្រមទាំងផ្តល់ព័ត៌មាន ដល់សិស្សានុសិស្ស និងសាធារណជននៅក្នុងពិធីបុណ្យទន្លេនេះ៕ អត្ថបទដកស្រង់ពីអ៊ីនធ័រខន រ៉ូស្ទ័រ
ចែករំលែកអត្ថបទនេះ