ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន កាលពីថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញនេះ បានបើកឆាកការប្រកួតកីឡាបាល់ទាត់ក្របខណ្ឌបុគ្គលិក ជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី១០ ប្រចាំឆ្នាំ២០១៧ នៅឯក្លឹបកីឡាដោនថោន។ ការប្រកួតបានប្រព្រឹត្តទៅចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ១១:០០ ។ក្រោយការប្រយុទ្ធដ៏ស្វិតស្វាញនៅលើសមរភូមិបៃតង កីឡាករទាំង៨ក្រុម ដែលបែងចែកជា៤ប្រកួត បានរកឃើញលទ្ធផលក្នុងវគ្គវិលជុំសន្សំពិន្ទុដើម្បីបន្តដំណើរទៅកាន់វគ្គក្រោយៗទៀត។ ក្នុងជំនួបនោះ Red Engle តាមបានស្មើ ៧ ទល់នឹង ៧ ជាមួយនឹងក្រុមខ្លាំង Hummingbird ខណៈដែល Flamingo Jr. ស្មើជាមួយក្រុម ESL Teacher ១ ទល់នឹង ១ ។ ចំណែកក្រុមផ្សោតទឹកសាបឯណោះវិញ បានបំបាក់ក្រុម AIS FC ដោយលទ្ធផល ១៥ ទល់នឹង ៦ ខណៈដែល សិង្ហរោមមាស បានបំបាក់ គោព្រៃ ក្នុងលទ្ធផល ១៧ ទល់នឹង ៤ ។ លទ្ធផលជាផ្លូវការ សិង្ហរោមមាស កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន ដោយមាន ៣ពិន្ទុ និងរកបានគ្រាប់បាល់ចំណេញរហូតដល់ ១៣គ្រាប់។ កីឡាករទាំងអស់ដែលបានដាក់ពាក្យចូលរួមប្រកួតមានចំនួន៨ក្រុម ហើយក្រុមនីមួយៗត្រូវប្រកួតវិលជុំសន្សំពិន្ទុក្នុងមួយសប្តាហ៍ម្តង ដើម្បីជ្រើសរើសរកជើងខ្លាំងឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ និងវគ្គផ្តាច់ព្រ័ត្រ។ អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ
ចែករំលែកអត្ថបទនេះ