កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា២០២២–២០២៣ ក្រោមអធិបតីភាពនាយកចាងហ្វាង និងចាងហ្វាងគ្រប់កម្រិតនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទៅតាមសាខារៀងៗខ្លួន ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
ថ្លែងក្នុងឱកាសនោះនាកយកចាងហ្វាង បានមានប្រសាសន៍សំណេះសំណាល ក៏ដូចជារម្លឹកសិស្សានុសិស្សទាំងអស់ឱ្យខិតខំ និងយកចិត្តទុកដាក់លើការសិក្សាបន្ថែម ដើម្បីជាឱកាសក្នុងការប្រឡងថ្នាក់ជាតិនាឆ្នាំ២០២៣ ខាងមុខ កាន់តែទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។ ចាងហ្វាងបានបន្តទៀតថា ក្នុងអំឡុងពេលនៃការឈប់សម្រាករបស់សិស្សានុសិស្ស គឺលោកគ្រូ អ្នកគ្រូគ្រប់ៗរូបពុំដែលទំនេរដៃឡើយ ដោយពួកគាត់ខិតខំស្វ័យសិក្សា និងស្រាវជ្រាវពីគន្លឹះ និងវិធីសាស្រ្តល្អៗ ដើម្បីយកមកបង្រៀនសិស្សទាំងអស់គ្នាឱ្យកាន់តែឆាប់ទទួលបានចំណេះដឹង និងមានសមត្ថភាពកាន់តែល្អប្រសើរ។