កាលពីថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំពិធីប្រគល់មេដាយ បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តជូនដល់សិស្សពូកែនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១–២០២២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នៅសាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ នៃ សាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល ក្រោមអធិបតីភាព ចាងហ្វាង រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ហើយនៅក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ចាងហ្វាង លោកគ្រូ អ្នកគ្រូថ្នាក់ទី១២ និងអ្នកអាណាព្យាបាលសិស្ស ចូលរួមអបអរសាទរផងដែរ។
ចាងហ្វាង រស់ យ៉ាណា បានលើកឡើងថា គណៈគ្រប់គ្រងទាំងអស់ពិតជាមានមោទនភាពចំពោះលទ្ធផលដែលប្អូនទទួលបានគឺមិនអាចកាត់ថ្លៃបានឡើយ។ សមិទ្ធផលនេះ បានបញ្ជាក់ពីសមត្ថភាពសិក្សាពោរពេញទៅដោយសក្ដានុពល ហើយវាក៏កើតចេញពីការខិតខំប្រឹងប្រែងព្យាយាម តស៊ូ ស្រវាស្រទេញសិក្សារៀនសូត្រ បូករួមនឹងចូលរួមការយកចិត្តទុកដាក់ពីសាលារៀន លោកគ្រូ អ្នកគ្រូ ឬបុគ្គលិកសិក្សាយ៉ាងពេញទំហឹង ។ សមិទ្ធផលនេះ គឺរាប់ថាជាសករាជថ្មីមួយដ៏ត្រចះត្រចង់ ដែលស្របតាមគោលនយោបាយអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមស្ដង់ដារបទដ្ឋានអប់រំជាតិនៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ ចាងហ្វាងបានបន្តទៀតថា លទ្ធផលនេះ គឺជាអ្វីដែលគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងក៏ជាចក្ខុវិស័យដែលសាលាបានរំពឹងទុកកន្លងមកដែរ។ អ្វីដែលពិសេសនោះ គឺជោគជ័យទាំងអស់នេះ ពុំមែនកើតចេញពីព្រេងសំណាងនោះទេ តែផ្ទុយមកវិញគឺកើតចេញពីការខិតខំប្រឹងប្រែង និងមានផែនការអប់រំ ក៏ដូចជាទស្សនវិស័យយ៉ាងច្បាស់លាស់។ អ្វីដែលគួរជាទី មោទនៈបន្ថែមពីលើជោគជ័យនេះទៀត នោះគឺការខិតខំប្រឹងដែលកើតចេញពីការឈ្មុសឈ្មុលរបស់លោកគ្រូ អ្នកគ្រូគ្រប់កម្រិត ដើម្បីឆ្លើយតបតាមចក្ខុវិស័យរបស់សាលាដែលបានកំណត់ គួបផ្សំជាមួយនឹងការសហការរបស់សិស្សានុសិស្ស និងការជំរុញលើកទឹកចិត្តរបស់អាណាព្យាបាលផងដែរ។ គណៈគ្រប់គ្រងសាលារៀនប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សពូកែនិទ្ទេស A ព្រមទាំងមានការថតរូបអនុស្សាវរីយ៍រួមគ្នាយ៉ាងសប្បាយរីករាយ
ក្រៃលែង។
https://www.facebook.com/ais.mjqeducation/photos/pcb.6392918644073360/6392897694075455/