កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាង ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និង GENC Co., LTD នៅសាលសន្និសីទ បៀលលី សូវ អគារ លីម គីមណយ សាខាម៉ៅសេទុង។
កិច្ចព្រមព្រៀងនេះធ្វើឡើងស្តីពីការបញ្ចូលកម្មវិធីប្រឡងគណិតវិទ្យាលំដាប់អន្តរជាតិអូឡាំព្យា (IAMO) នៅសាលារៀន អន្តរទ្វីប អាមេរិកាំង មានសិទ្ធទទួលសិស្សនៅសាលារៀន អន្តរទ្វីប អាមេរិកាំង និងសិស្សសាលាផ្សេងៗដែលមានចំណាប់អាម្មណ៍ក្នុងការប្រកួតប្រជែងទំាងក្នុងតំបន់ និងអន្តរជាតិចំពោះសមត្ថភាពរបស់ខ្លួន។
ក្រុមហ៊ុន Global Education Network Cambodia ជាបុត្រសម្ពន្ធនៃកម្មវិធី AIMO ដែលជាកម្មវិធីបង្កើតឱកាសដល់សិស្សានុសិស្សបានបញ្ចេញនូវសមត្ថភាពក្នុងការប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្តរជាតិ ដែលផ្ដោតសំខាន់ទៅលើការប្រកួតគណិតវិទ្យា ភាសាអង់គ្លេស និងវិទ្យាសាស្ត្រ (អូឡាំព្យា)។