កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹង AUSWIN INTERNATIONAL GROUP CO., LTD. នៅសាលប្រជុំ សូវ ហុងគុយ សាខាម៉ៅសេទុង។ ដើម្បីឱ្យសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំងដែលបញ្ចប់ទៅ មានឱកាសកាន់តែសម្បូរបែប និងងាយស្រួលក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យល្អៗ ក្នុងប្រទេសអូស្ត្រាលី។ កិច្ចព្រមព្រៀងនេះពិតជាជួយសម្របសម្រួលសិស្សានុសិស្សទៅសិក្សានៅអូស្ត្រាលី បង្កលក្ខណៈងាយស្រួលក្នុងការរៀបចំឯកសារ ដឹងពីព័ត៌មានច្បាស់លាស់ និងការត្រៀមលក្ខណសម្បត្តិ ដើម្បីសិក្សានៅប្រទេសអូស្ដ្រាលីសម្រាប់យុវជនខ្មែរ និងអាណាព្យាបាល ជាពិសេស ចំណេញពេលវេលា ចំណេញថវិកា។
ចែករំលែកអត្ថបទនេះ