កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សានុសិស្សទៅចូលរួមពិធីបិទការប្រកួតកីឡាសិស្សជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា២០១៩-២០២០ នៅវិទ្យាល័យជាស៊ីម បឹងកេងកង ហើយកម្មវិធីនេះរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ភ្នំពេញ។ ជាលទ្ធផលសម្រាប់ សាលារៀន អន្តរទ្វីប អាមេរិកាំង សិស្សអនុវិទ្យាល័យ បាល់បោះនារីទទួលបានលេខ១ បាល់បោះបុរសទទួលបានលេខ២ ហើយសិស្សបឋមសិក្សាបាល់បោះបុរស និងនារីទទួលបានលេខ៣ ។
ចែករំលែកអត្ថបទនេះ