កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការពិសោធមុខវិជ្ជាគីមីវិទ្យាក្រោមប្រធានបទ “ដង់ស៊ីតេអង្គធាតុរាវ” ជូនដល់សិស្សានុសិស្សថ្នាក់ទី៧ នៅបន្ទប់៦០២ អគារ គួច លៀងហួរ នៃអគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ដែលដឹកនាំពិសោធដោយលោកគ្រូ នូ ស្រីស្រស់ គ្រូបង្រៀនមុខវិជ្ជាគីមីវិទ្យា។
ក្នុងការពិសោធលើប្រធានបទនេះដែរ លោកគ្រូ នូ ស្រីស្រស់ បានលើកឡើងពីចំណុច សំខាន់ៗនៃខ្លឹមសារមេរៀន មកធ្វើការបង្ហាញជូនដល់សិស្សានុសិស្សឱ្យកាន់តែយល់ច្បាស់អំពីការពិសោធនឥន្ទនូ៧ពណ៌។ វាគឺជាការពិសោធដោយដាក់អង្គធាតុរាវជាច្រើននៅក្នុងកែវក្រិតមួយដោយមិនឱ្យលាយឡំចូលគ្នា គឺត្រូវដាក់ទៅតាមដង់ស៊ីតេរបស់វាតាមលំដាប់ តាមរយៈការពិសោធជាក់ ស្តែងនៅក្នុងបន្ទប់ពិសោធ។ បន្ទាប់មកទៀត លោកគ្រូបានបង្ហាញពីសម្ភារដែលត្រូវយកមកធ្វើការពិសោធមានដូចជា ទឹកឃ្មុំ ទឹកសេរ៉ូ សាប៊ូលាងចាន ទឹកពណ៌ (ទឹកធម្មតាលាយជាមួយល័ក្ត) ប្រេងឆា អាល់កុល សឺរុំាំងចំណុះ២០មីលីលីត្រចំនួន១ ឬ២ សឺរុំាង១០មីលីលីត្រចំនួន២ កម្រាលកៅស៊ូ ឬក្រដាសកាសែតសម្រាប់ក្រាលតុប្រវែង០.៥ម៉ែត្រ។ សិស្សានុសិស្សបានយល់ដឹងច្បាស់អំពីដង់ស៊ីតេអង្គធាតុរាវ និងចេះបែងចែកដង់ស៊ីតេរបស់វាទៅតាមលំដាប់ តាមរយៈការពិសោធ ជាពិសេសបានសិក្សាស្វែងយល់ពីរបៀបពិសោធ ដំណើរការពិសោធ សម្ភារពិសោធ និងលទ្ធផលដែលទទួលបានក្រោយពេលពិសោធរួច។