អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត
ក្រោមប្រធានបទ “ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា”
អត្ថបទដកស្រង់ដោយ : សែម ពេជ្រ
ជាទូទៅក្រោយក្រោយចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ប្រទេសម្ចាស់ផ្ទះ នឹងរៀបចំព្រឹត្តិការណ៍កីឡាជនពិការមួយទៀតដែលគេឱ្យឈ្មោះជាផ្លូវការថា អាស៊ានប៉ារ៉ាហ្គេម សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ២០២៣ នៅប្រទេសកម្ពុជាគឺជាលើកទី១២ ហើយខណៈដែលលើកមុនធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី ក្រោយពេលដែលម្ចាស់ផ្ទះវៀតណាមរៀបចំកីឡាស៊ីហ្គេម លើកទី៣១ បានស្នើសុំផ្ទេរសិទ្ធិស្នើសុំម្ចាស់ផ្ទះលើកទី១១ ទៅឱ្យប្រទេសឥណ្ឌូនេស៊ីវិញ ដោយសារបញ្ហាហិរញ្ញវត្ថុ និងវិបត្តិសាកលដោយសារជំងឺកូវីដ-១៩។ យ៉ាងណាមិញប្រហែលជាមានមនុស្សមិនច្រើនដែលបានធ្វើការសិក្សាស្រាវជ្រាវពីព្រឹត្តិការណ៍កីឡាជនពិការដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះខណៈដែលកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលមានរឿងរ៉ាវនៃការកកើតកីឡាអាស៊ានប៉ារ៉ាហ្គេមមានដូចខាងក្រោម៖
កាលពីខែឧសភា ឆ្នាំ២០០០ ប្រតិភូមកពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍បានមកចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការជាតិប៉ារ៉ាអូឡាំពិកម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីការបង្កើតកីឡាកីឡាជនពិការថ្នាក់តំបន់នេះឡើង អាស៊ានប៉ារ៉ាហ្គេម ត្រូវបានបង្កើតឡើងដោយលោក Zainal Abu Zarin ដែលជា
ស្ថាបនិកគណៈកម្មការជាតិកីឡាអូឡាំពិកម៉ាឡេស៊ី គោលបំណងចម្បងនៃការបង្កើតព្រឹត្តិការណ៍នេះគឺដើម្បីបង្កើត និងលើកស្ទួយដល់ជនដែលមានពិការភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជម្រុញឱ្យពួកគាត់លេងកីឡាដើម្បីសុខភាព និងរឹតបន្តឹងចំណងមិត្តភាពរវាងជនពិការនៅក្នុងតំបន់។ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ត្រូវបានធ្វើឡើងក្រោយចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ប្រហែល២ ទៅ៣សប្តាហ៍ តែពេលខ្លះក៏អាចរង់ចាំដល់ចប់ព្រឹត្តការណ៍កីឡាស៊ីហ្គេមមួយខែ ទៅពីរខែផងដែរ អាស្រ័យលើស្ថានភាពជាក់ស្ដែងរបស់ប្រទេសម្ចាស់ផ្ទះដែលទទួលរៀបចំព្រឹត្តិការណ៍នេះ។ ភាគច្រើនប្រទេសដែលរៀបចំព្រឹត្តិការណ៍នេះ ភាគច្រើនប្រទេសដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមរួច តែបើមានហេតុផលសមរម្យណាមួយដែលតម្រូវស្នើសុំផ្ទេរសិទ្ធិម្ចាស់ផ្ទះទៅឱ្យប្រទេសសមាជិកអាស៊ានដ៏ទៃទៀតដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលរៀបចំជំនួស។

ចាប់តាំងពីកកើតមកទល់នឹងពេលនេះ ប្រទេសទទួលរៀបចំធ្វើជាម្ចាស់ផ្ទះមានដូចជា៖
១. លើកទី១ នៅឆ្នាំ២០០១ នៅប្រទេសម៉ាឡេស៊ី
២. លើកទី២ នៅឆ្នាំ២០០៣ នៅប្រទេសវៀតណាម
៣. លើកទី៣ នៅឆ្នាំ២០០៥ នៅប្រទេសហ្វីលីពីន
៤. លើកទី៤ នៅឆ្នាំ២០០៨ នៅប្រទេសថៃ
៥. លើកទី៥ នៅឆ្នាំ២០០៩ នៅប្រទេសម៉ាឡេស៊ី
៦. លើកទី៦ នៅឆ្នាំ២០១១ នៅប្រទេសឥណ្ឌូនេស៊ី
៧. លើកទី៧ នៅឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា
៨. លើកទី៨ នៅឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី
៩. លើកទី៩ នៅឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី
១០. លើកទី១០ នៅឆ្នាំ២០២០ នៅប្រទេសហ្វីលីពីន
១១. លើកទី១១ នៅឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ខណៈលើកទី១២ ឆ្នាំ២០២៣ ធ្វើនៅប្រទេសកម្ពុជា
ហើយគ្រប់យ៉ាងបានរៀបចំរួចជាស្រេច។
ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (ASEAN Para Games ) នឹងចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ បន្ថែមពីអ្វីដែលជាភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ASEAN GAMES) ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម(ASEAN Para Games ) តែងតែប្រារព្ធឡើងបន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងដោយមានការចូលរួមប្រកួតពីប្រតិភូអត្តពលិកដែលមានពិការភាពពីប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានការប្រកួតលើកីឡា១៤ប្រភេទ ហើយកម្ពុជានឹងរំពឹងទុកថានឹងរៀបចំឱ្យល្អដូចព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ASEAN GAMES)។