អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “ភាពខុសគ្នារវាង Open Source និង Closed Source”
អត្ថបទដោយ : លុក វណ្ណារុណ
លោកអ្នកធ្លាប់ប្រើប្រាស់នូវកម្មវិធីជាច្រើនណាស់មកហើយ សម្រាប់ថ្ងៃនេះនាងខ្ញុំសូមលើពីលក្ខណៈសម្បត្តិរបស់ប្រព័ន្ធប្រតិបត្តិការ Linux និង Windows។
Linux ដំណើរការបានដោយសារ Kernel។ Kernel បានបង្កើតឡើងដោយលោក Linus Torvalds ក្នុងអំឡុងឆ្នាំ១៩៩០ នៅប្រទេស Finland។ Kernel គឺបានបង្កើតវាឡើងសម្រាប់ដាក់ឱ្យប្រើប្រាស់ Free ជាមួយនឹងអ្នក Programmer ដែលមានដូចខាងក្រោម៖

២. ជាប្រព័ន្ធប្រតិបតិ្តការ ដែលចែកចាយដោយសេរី និង Free ក្នុងការប្រើប្រាស់។
៣. ជាប្រព័ន្ធប្រតិបតិ្តការ ដែលមានដំណើរការលឿន រហ័ស និងមានទំហំតូច។
៤. ជាប្រព័ន្ធប្រតិបតិ្តការ ដែលមានសុវត្ថិភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់។
៥. ជាប្រព័ន្ធប្រតិបតិ្តការ ដែលពិបាកស្វែងយល់
និងត្រូវជាមួយអ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យា។
៦. ជាប្រព័ន្ធប្រតិបតិ្តការ កូដចំហ អាចកែក្នុងការប្រើប្រាស់។
Windows ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Microsoft។ Windows មិនដូចគ្នាទៅនឹង Software ធម្មតាឡើយ។ វាគឺជា Operating System ដែលធ្វើការគ្រប់គ្រង និងឱ្យកម្មវិធីផ្សេងៗដំណើរការនៅលើវាបាន ទៅលើការងារទាំងឡាយនៅលើកុំព្យូទ័ររបស់អ្នក។ Windows មានជាច្រើនប្រភេទដូចជា៖ Windows NT, 2000, XP, Windows 7, Windows 8, Windows 8.1, Windows 10 និង Windows 11។ សម្រាប់លក្ខណៈសម្បត្តិនៃប្រព័ន្ធប្រតិបត្តិការមានដូចខាងក្រោម៖
១. ជាប្រព័ន្ធប្រតិបត្តិការ របស់ក្រុមហ៊ុន Microsoft។
២. ជាប្រព័ន្ធប្រតិបត្តិការ ដែលត្រូវបង់លុយ ឬទិញកម្មសិទ្ធប្រើប្រាស់។
៣. ជាប្រព័ន្ធប្រតិបត្តិការ ដំណើរការយឺត មិនរហ័ស គាំង និងមានទំហំធំ។
៤. ជាប្រព័ន្ធប្រតិបត្តិការ មិនសូវមានសុវត្តិភាពក្នុងការប្រើប្រាស់។
៥. ជាប្រព័ន្ធប្រតិបត្តិការ
មានភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់មនុស្សទូទៅ។
៦. ជាប្រព័ន្ធប្រតិបត្តិការ កូដបិទ មិនអាចកែប្រែ ក្រៅតែពីអ្វីដែលក្រុមហ៊ុន
Microsoft បានតាក់តែងមកឱ្យប្រើប្រាស់។
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://salacyber.com/