សាលារៀន អន្តរទ្វីប អាមេរិកាំង មានសេវាកម្មសម្បូរបែប ក្នុងនោះមានមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ទទួលព្យាលបាលជំងឺគ្រប់មជ្ឈដ្ឋាន។ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នំា២០១៩ កន្លងទៅនេះ មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច បានទទួលពិនិត្យ និងព្យាបាលជំងឺជូនដល់អតីតកូនសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមានម្តាយជាអតីតបុគ្គលិកបម្រើការងារនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនផងដែរ ដោយអ្នកជំងឺបានទទួលការឧបត្ថម្ភទៅលើថ្លៃពិនិត្យ និងព្យាបាលពីសំណាក់ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
ចែករំលែកអត្ថបទនេះ