កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប ;អាមេរិកាំង បានរៀបចំទទួលគណៈប្រតិភូមន្រ្តីក្រសួងអប់រំចុះពិនិត្យទីតាំង និងវាយតម្លៃទៅលើអគារសិក្សា បន្ទប់សិក្សា កម្មវិធីសិក្សា ចំនួនសិស្ស ចំនួនគ្រូ សុវត្តិភាព និងបរិស្ថានសិក្សា ព្រមទាំងរចនាសម្ព័ន្ធសាលា ដើម្បីផ្តល់អាជ្ញាបណ្ណជូនសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ។ គណៈគ្រប់គ្រងសាលា បានរៀបចំទទួលស្វាគមន៍គណៈប្រតិភូមន្រ្តីក្រសួងអប់រំយ៉ាងរាក់ទាក់ដែលបានចុះមកត្រួតពិនិត្យទីតាំង និងវាយតម្លៃដើម្បីផ្តល់អាជ្ញាបណ្ណជូនសាលារៀន អន្តរទ្វីប ;អាមេរិកាំង សាខាជ្រោយចង្វារ។ គណៈប្រតិភូមន្រ្តីក្រសួងអប់រំ បានត្រួតពិនិត្យដោយផ្ទាល់ទៅលើអគារសិក្សា បន្ទប់សិក្សា កម្មវិធីសិក្សា ចំនួនសិស្ស ចំនួនគ្រូ សុវត្ថិភាព និងបរិស្ថានសិក្សា ព្រមទាំងរចនាសម្ព័ន្ធសាលារៀន។ បន្ទាប់ពីបានត្រួតពិនិត្យរួចរាល់គណៈប្រតិភូក្រសួងអប់រំ បានធ្វើការបូកសរុបលទ្ធផលការងារ និងផ្តល់អនុសាសន៍ខ្លះៗទាក់ទងនឹងការស្នើសុំអាជ្ញាបណ្ណបើកសាលារៀន។ បន្ទាប់ពីបានពិនិត្យទីតាំង និងវាយតម្លៃរួចមកគណៈប្រតិភូមន្រ្តីក្រសួងអប់រំបានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ហើយបានរៀបចំឯកសារស្នើសុំអាជ្ញាបណ្ណបានត្រឹមត្រូវល្អស្របតាមនូវអ្វីដែលក្រសួងអប់រំ យុវជន និងកីឡាចង់បាន។
ចែករំលែកអត្ថបទនេះ