កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ ត្រូវបានមន្ទីអប់រំ យុវជន និងកីឡា ចុះធិការកិច្ច។ គណៈប្រតិភូអធិការកិច្ច នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដឹកនាំដោយលោក ព្រាប កុម្ភៈ ប្រធានការិយាល័យបឋមសិក្សា ព្រមទាំងក្រុមការងារអធិការកិច្ច ចុះពិនិត្យ វាយតម្លៃ និងប្រជុំបូកសរុបលទ្ធផលនោះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ ត្រូវបានប្រតិភូអធិការកិច្ចកោតសរសើរទៅលើការគ្រប់គ្រង ហេដ្ឋារចនាសម្ពន្ធ រដ្ឋបាល បរិស្ថាន បណ្ណាល័យ បច្ចេកទេសរៀន និងបង្រៀន គឺមានភាពល្អប្រសើរច្រើន ព្រោះត្រូវនឹងអ្វីដែលក្រសួងអប់រំ យុវជន និងកីឡា បានណែនាំ និងចង់បានកន្លងមក។ ទោះយ៉ាងណា សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ នៅមានចំណុចអវិជ្ជមានមួយចំនួនផងដែរ ដែលគណៈគ្រប់គ្រងសាលាត្រូវកែលម្អបន្ថែម ដើម្បីឱ្យគ្រឹះស្ថានអប់រំនេះ កាន់តែប្រសើរ និងសមស្របទៅនឹងស្ដង់ដារជាតិ និងអន្តរជាតិ។
ចែករំលែកអត្ថបទនេះ