កាលពីថ្ងៃ៣១ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ អ្នកគ្រូ លោកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំបំណិនជីវិតស្តីអំពី មាន់បំពង និងឆ្អឹងជំនីរជ្រូកបំពងសម្រាប់សិស្សានុសិស្សថ្នាក់បឋមសិក្សា ដើម្បីស្វែងយល់ពីគ្រឿងផ្សំមានដូចជា មាន់ ឆ្អឹងជំនីរ ប្រេងឆា ប្រេងខ្យង ទឹកស៊ីអ៊ីវ ម្សៅស៊ុប ស្ករស អំបិល ម្រេច ក្រូចឆ្មារ និងរបៀបធ្វើ កាត់មាន់ និងឆ្អឹងជំនីរជាដុំ ប្រឡាក់មាន់ និងឆ្អឹងជំនីរជាមួយម្សៅស៊ុប ប្រេងខ្យង ស្ករសទុកឱ្យចូលជាត់បន្តិច ចាក់ប្រេងឆាបំពងមាន់ និងឆ្អឹងជំនីរឱ្យឆ្អិន ឱ្យសិស្សស្គាល់ និងរបៀបធ្វើដែលមាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ។ បន្ទាប់ពីអាហារត្រូវបានចម្អិនរួចរាល់ហើយ អ្នកគ្រូ និងលោកគ្រូបានបង្ហាញពីរបៀបដួស និងរៀបចំអាហារដាក់ចានឱ្យបានត្រឹមត្រូវ ព្រមទាំងបានញុំាអាហារដែលបានចម្អិនទាំងអស់គ្នាដោយភាពស្និទ្ធស្នាលជាភាតរភាពក្រៃលែង។
ចែករំលែកអត្ថបទនេះ