កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ អ្នកគ្រូ លាង សុធារី បានដឹលនាំសិស្សថ្នាក់ទី៧
ធ្វើពិសោធន៍នៅមុខវិជ្ជាជីវវិទ្យាលើប្រធានបន្សាយ និងអូស្មូស ជូនដល់សិស្សានុសិស្សថ្នាក់ទី៧ វេនព្រឹក និងវេនរសៀល នៃអគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។
នៅក្នុងការបង្រៀននោះ អ្នកគ្រូ លាង សុធារី បានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពីបន្សាយ និងអូស្មូស។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមានសមាជិកពី០៤ ទៅ០៥នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ ដើម្បីផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀន ដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា ដើម្បីឱ្យគាត់ងាយចាប់បាននៃខ្លឹមសារមេរៀនផ្សារភ្ជាប់នឹងការអនុវត្តក្នុងបន្ទប់ពិសោធផងដែរ។សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធមេរៀនបន្សាយ និងអូស្មូស ហើយការពិសោធបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀន ដែលធ្វើឱ្យសិស្សានុសិស្សមានភាពរីករាយដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់ លើមេរៀនមួយនេះ។ ការពិសោធបានប្រព្រឹត្តទៅតាមការរំពឹងទុក និងអ្នកគ្រូបានសម្រេចនូវវត្ថុបំណងមេរៀន ដោយសិស្សានុសិស្សទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងបានជ្រួតជ្រាបកាន់តែច្បាស់ថែមទៀតលើការបង្រៀនក្នុងថា្នក់។ ទន្ទឹមនឹងនេះ ប្អូនៗសិស្សានុសិស្សដែលបានចូលរួមក្នុងការពិសោធមានភាពសប្បាយរីយរាយ។