កាលពីថ្ងៃទី18 ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ លោកគ្រូ ហេង សុភ័ក្រ្ត បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៤ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី ធ្វើបំណិនជីវិត។ មុននឹងចាប់ផ្តើមធ្វើបំណិន លោកគ្រូបានបង្ហាញ រំដេង មើមខ្ទឹម ម្សៅស៊ុបខ្នរ ស្ករស និងប៊ីចេង។ គួរបញ្ជាក់ផងដែរថា គោលបំណងនៃការធ្វើបំណិន៖
- ចង់ឱ្យសិស្សដឹងពីរបៀបផ្សំគ្រឿងក្នុងការចៀនសាច់មាន់
- ឱ្យសិស្សដឹងពីរបៀបធ្វើ និងអនុវត្តជាក់ស្តែងតែម្តង
- ឱ្យសិស្សចេះធ្វើការងារជាក្រុម
- ឱ្យសិស្សមានការទទួលខុសត្រូវដោយខ្លួនឯង