កាលពីព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧ យុវសិស្សពីររូបនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានចូលរួមពិធីប្រគល់ពានរង្វាន់ជ័យលាភី និងវិញ្ញាបនបត្រ “ការប្រកួតប្រជែងសរសេរគម្រោងអាជីវកម្មពិភពលោកសម្រាប់យុវវ័យ (សិស្សវិទ្យាល័យ) ឆ្នាំ២០១៧” ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជកម្ម នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ នេះគឹជាមោទនភាពបំផុតដែលក្នុងចំណោមបេក្ខជនតំណាងប្រទេសកម្ពុជាទាំង ៨រូប ដែលបានទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងនោះមាន យុវសិស្ស លឹម មុយយីម និង យុវសិស្ស សាមឆាយ ពិសិដ្ឋ ជាសិស្សថ្នាក់ទី១១ “ក” នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ ការប្រកួតប្រជែងសរសេរគម្រោងអាជីវកម្មពិភពលោកសម្រាប់យុវវ័យ (សិស្សវិទ្យាល័យ) ឆ្នាំ២០១៧” ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ឥណ្ឌូនេស៊ីលេខ២ ជប៉ុនលេខ៣ និងកាណាដាលេខ៤៕