អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “រក្សាទុករូបថត/វីដេអូ/ឯកសារលើ iCloud និង Drive មួយណាល្អប្រើនិងមានអត្ថប្រយោជន៍ច្រើនជាង?”
អត្ថបទដកស្រង់ដោយ : តាប់ សោភ័ណ្ឌ
iCloud និង Google Drive សុទ្ធតែជាសេវាកម្មរក្សាទុកទិន្នន័យ ហើយថ្ងៃនេះយើងចែករំលែកទៅអ្នកប្រើបន្ថែមទៀត ថាតើសេវាកម្មទាំងពីរ មួយណាល្អប្រើ និងមានអត្ថប្រយោជន៍ច្រើនជាង សម្រាប់ iPhone និង iPad របស់អ្នកទាំងអស់គ្នា។
១. កញ្ចប់សេវាកម្ម Google Drive មានប្រៀបជាង ត្បិតវាផ្ដល់ទំហំផ្ទុកដោយឥតគិតថ្លៃ ទំហំ 15GB ខណៈ iCloud ផ្ដល់ត្រឹម 5GB តែប៉ុណ្ណោះ។

៣. អត្ថប្រយោជន៍ iCloud មានប្រៀបជាង Google Drive ដោយវាអាច Back up រាល់ទិន្នន័យលើ iPhone/iPad បាន។ រីឯសេវាកម្មសំខាន់ Find My របស់ Apple ប្រើសម្រាប់ស្វែងរកឧបករណ៍ដែលបាត់ ក៏ងាយស្រួលប្រើប្រាស់ជាងមុខងារ Find My Device លើ Google ថែមទៀតផង។
ក្រៅពីនេះ ចំពោះការ Back up រូបថត/វីដេអូ លើ iCloud ក៏ងាយស្រួលប្រើប្រាស់ទាំងការបើកមើល ឬលុប ការចងចាំរាល់ការ Edit និងការកែកុនផ្សេងៗ ក៏ដំណើរការប្រសើរជាង Google Drive ផងដែរ។ ជារួមមក ព្រោះតែ iCloud ជាសេវាកម្មស្រាប់របស់ Apple សម្រាប់ប្រើលើ OS ខ្លួន ធ្វើឱ្យវាមានលក្ខណៈពិសេស ងាយស្រួលប្រើប្រាស់ និងអត្ថប្រយោជន៍ច្រើនជាង Google Drive។ ប៉ុន្ដែឧបសគ្គមួយនៅត្រង់ថា iCloud ផ្ដល់ទំហំផ្ទុកឥតគិតថ្លៃត្រឹម 5GB តែប៉ុណ្ណោះ ដូចនេះអ្នកត្រូវទិញទំហំផ្ទុកបន្ថែម ដោយតម្លៃទាបជាងគេចាប់ពី០,៩៩ដុល្លារក្នុងមួយខែ ចំពោះទំហំ 50GB។ ប៉ុន្ដែបើអ្នកសេវាកម្មមួយចំនួនក្នុង iCloud មិនចាំបាច់ចំពោះអ្នកនោះទេ អ្នកក៏អាចប្រើ Google Drive ដើម្បី Back up រាល់ទិន្នន័យជាច្រើនបាន ថែមទាំងមិនអស់លុយទៀតផង។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://news.sabay.com.kh/article/1340564