កាលពីថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០២៣ លោកគ្រួ អ្នកគ្រូផ្នែកភាសាអង់គ្លេសបានរៀបចំវគ្គចែករំលែក ដែលធ្វើបទបង្ហាញដោយអ្នកគ្រូ ទ្រី សុខហៀង ក្រោមប្រធានបទ៖ របៀបទាក់ទាញចំណាប់អារម្មណ៍សិស្ស និងការកំណត់បទបញ្ជាសម្រាប់ថ្នាក់បឋមសិក្សា។ កម្មវិធីនេះប្រព្រឹត្តទៅក្នុងគោលបំណងចែករំលែកដល់លោកគ្រូ អ្នកគ្រូអំពីបច្ចេកទេសក្នុងការគ្រប់គ្រងថ្នាក់រៀនប្រកបទៅដោយប្រសិទ្ធភាព និងរបៀបគ្រប់គ្រងសិស្សឱ្យចូលរួមសកម្មភាពក្នុងអំឡុងពេលម៉ោងសិក្សា។ លើសពីនេះការចែករំលែកក៏បានផ្តោតទៅលើរបៀបកំណត់បញ្ញត្តិក្នុងថ្នាក់រៀន ដែលមានភាពសប្បាយ និងរីករាយសម្រាប់សិស្ស។ នៅចុងបញ្ចប់នៃការចែករំលែក លោកគ្រូអ្នកគ្រូក៏អាចសួរសំណួរ និងចែករំលែកយោបល់របស់ពួកគាត់ដោយផ្អែកលើប្រធានបទប្រកបទៅដោយរីករាយ។
ចែករំលែកអត្ថបទនេះ