អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “របៀបបង្កើត Stickers ផ្ទាល់ខ្លួនងាយៗតាម Telegram”
អត្ថបទដោយ : ហ៊ាង បុប្ផារិទ្ធ
តោះមកមើលពីរបៀបបង្កើត Stickers ផ្ទាល់ខ្លួនងាយៗតាម Telegram។ មានមនុស្សច្រើនណាស់បានប្រើកម្មវិធី Telegram តែមិនទាន់បានស្គាល់មុខងាររបស់វាអស់នោះទេ។ កម្មវិធីមួយនេះមិនត្រឹមតែអាចឱ្យយើងសរសេរជាសារដើម្បីឆ្លើយឆ្លងគ្នា អាចផ្ញើជាសម្លេង ជជែកគ្នាតាមរយៈការ Call និងអាច Call លក្ខណ:ជាវីដេអូបានដែរ នោះវាក៏មានមុខងារពិសេសៗជាច្រើនទៀត។

១. សូមចូលទៅកន្លែង Search នៅផ្នែកខាងលើឆៀងខាងស្ដាំ
២. វាយពាក្យថា Sticker សូមចុចលើរូបនេះដើម្បីចូលទៅកាន់ chat bot
៣. បន្ទាប់មកចុចពាក្យ Start ដែលនៅខាងក្រោមគេ
៤. បន្ទាប់មកទៀតសូមវាយពាក្យ /new pack ឬយើងអាចចុចតាម Message
ដែលមានពាក្យថា /new pack ក៏បាន
៥. សូមវាយពាក្យអ្វីក៏បានដើម្បីកត់ចំណាំ Sticker របស់យើង
៦. សូមផ្ញើ File ជាលក្ខណៈ PNG ឬ WEBP ដែលមានទំហំ 512px x 512px
(បញ្ជាក់ប្រសិនជារូបភាព Bot នេះមិនស្គាល់ទេ)
៧ . បន្ទាប់ទៀតគេតម្រូវឱ្យយើងដាក់ Emoji ដែលមានស្រាប់ក្នុង Telegram
ដើម្បីសម្គាល់
៨. ប្រសិនបើយើងចង់ Add Sticker បន្ថែម យើងត្រូវធ្វើតាមជំហានទី៦ រួចទី៧ បន្ថែមទៀត 1ដង 1Sticker
៩. បន្ទាប់មកសូមវាយពាក្យ /publish ដើម្បីបញ្ជាក់ថាយើងរួចរាល់ហើយ
១០. បន្ទាប់មកទៀត សូមវាយពាក្យថា /skip
១១. ចំណុចចុងក្រោយគេតម្រូវឱ្យយើងវាយពាក្យអ្វីក៏បានដែរ ដើម្បីសម្គាល់ឈ្មោះ File ឧទាហរណ៍៖ Bopharith_Heang
១២ . សូមចុចលើ Link ដែលមានអក្សរពណ៌ខៀវ រួចចុច Add Sticker ជាការស្រេច៕
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://tech-cambodia.com/…/how-to-create-stickers…