អត្ថបទព័ត៌មានស្តីពីការងារ
ក្រោមប្រធានបទ “រយៈពេលមួយឆ្នាំដែលបម្រើការងារនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន
ជាកន្លែងធ្វើការងារមួយដែលប្រកបដោយគុណភាពបំផុត”
អត្ថបទដោយ : សំអុល ចរិយា

នៅពេលដែលខ្ញុំបានបញ្ចប់ការសាកល្បងការងារអស់រយៈពេល៣ខែមក ខ្ញុំមានឱកាសបង្កើតក្រុមការងារជ្រើសរើសបុគ្គលិកបន្ថែមទៀត ហើយក្រុមការងារនេះដើរតួនាទីយ៉ាងសំខាន់នៅក្នុងផ្នែកធនធានមនុស្ស។ កាលដំបូងឡើយ ក្រុមការងារនេះមានសមាជិកតែ០២នាក់ប៉ុណ្ណោះ រាប់បញ្ចូលទាំងខ្ញុំ តែពេលនេះ ក្រុមការងាររបស់ខ្ញុំមានសមាជិករហូតទៅដល់០៥នាក់។ តាមរយៈការដឹកនាំប្រកបដោយប្រសិទ្ធភាព ការបង្ហាត់បង្រៀន ការចែករំលែកចំណេះដឹង និងការគ្រប់គ្រង បានធ្វើឱ្យអ្នកគ្រប់គ្រងកំពូលរបស់ក្រុមហ៊ុនមានការទទួលស្គាល់។
យើងអាចធ្វើឱ្យបេក្ខជនដាក់ពាក្យចូលបម្រើការងារពី១៥នាក់ កើនដល់៥០នាក់ ក្នុងមួយថ្ងៃ។ ដូចគ្នានេះផងដែរ យើងបានជ្រើសបុគ្គលិកថ្មីៗចំនួន១៤០នាក់ដើម្បីបំពេញតួនាទីមួយចំនួន ហើយយើងរំពឹងថា យើងជ្រើសរើសបុគ្គលិកបាន២៨៣នាក់ សម្រាប់ឆ្នាំ២០២២។
សមិទ្ធិផលបែបនេះមិនអាចធ្វើទៅរួចទេ បើគ្មានផែនការដែលត្រូវបានរៀបចំឡើងប្រកបដោយប្រសិទ្ធភាព និងសមស្របនោះ។ ដើម្បីសម្រេចគោលដៅរបស់យើងសម្រាប់ឆ្នាំ២០២២នេះ យើងត្រូវបញ្ចូល ផែនការរបស់យើងដូចខាងក្រោម៖
1. តើអ្វីទៅជាផែនការក្នុងការជ្រើសរើសបុគ្គលិក?
2. តើធ្វើយ៉ាងដូចម្តេចដើម្បីសម្រេចផែនការនេះ?
3. គោលបំណងអាជីវកម្ម
4. រចនារសម្ពនរបស់ក្រុមហ៊ុន
5. ផែនការជ្រើសរើសបុគ្គលិក និងថវិកាសម្រាប់ប្រើប្រាស់
6. ដំណើរការជ្រើសរើសបុគ្គលិក
7. រយៈពេលក្នុងការជ្រើសរើសបុគ្គលិក
8. សូចនាករក្នុងការតាមដានការងាររបស់បុគ្គលិក (KPI)
ខ្ញុំប្រាកដថាភាពជោគជ័យរបស់យើងនាពេលអនាគត គឺអាស្រ័យលើសមត្ថភាពក្នុងការគ្រប់គ្រង និងធាតុផ្សំៗផ្សេងៗទៀត។ ប៉ុន្តែរយៈពេលមួយឆ្នាំ ហាក់ដូចជាមិនគ្រប់គ្រាន់សម្រាប់ខ្ញុំក្នុងការរៀនសូត្រ និងបរិយាកាសការងារប្រកបដោយផាសុកភាព។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចចូលរួមចំណែកបន្ថែមទៀតដល់ក្រុមហ៊ុន និងនាំភាពជោគជ័យដល់អ្នកទាំងអស់គ្នា។
នៅមានជាបន្តទៀត…