កាលពីថ្ងៃទី28 ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ អ្នកគ្រូ រី សុទ្ធាវី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី9ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មុខវិជ្ជាគីមីវិទ្យា ធ្វើពិសោធន៍ ក្រោមប្រធានបទស្តីពី ”លក្ខណៈខុសគ្នារវាងពេជ្រ និងក្រាភីត”។ មុននឹងចាប់ផ្តើមធ្វើពិសោធន៍ អ្នកគ្រូបានបង្ហាញ ក៏ដូចជារៀបរាប់អំពីសម្ភាៈពិសោធន៍ដែលមានដូចជា៖ គំរូអាតូម បណ្តូលខ្មៅដៃ ម៉ុលទីម៉ែត រូបភាពអាតូមកាបូនក្នុងពេជ្រ និងក្នុងក្រានីត។ គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍៖
• តម្រៀបគំរូអាតូមកាបូនក្នុងពេជ្រ និងគំរូអាតូមកាបូនក្នុងក្រាភីត
• ប្រើឧបករណ៍ម៉ុលទីម៉ែត្រក្នុងការវាស់ពេជ្រ និងក្រាភីត(បណ្តូលខ្មៅដៃ)ដើម្បីដឹងថាចម្លងចរន្តឬទេ?
• ប្រៀបធៀបលក្ខណៈខុសគ្នារវាងពេជ្រ និងក្រាភីត។