កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ គណៈកម្មការសាលា និងលោកគ្រូ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទៅចូលរួមកម្មវិធីផ្សព្វផ្សាយ អប់រំ និង បង្ហាញសិល្បៈ “ ល្ខោនខោល និង វង់ភ្លេងខ្មែរ” ដែលរៀបចំដោយនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ក្នុងគោលបំណងឱ្យសិស្សានុសិស្សបានស្វែងយល់ចំនុចមួយចំនួនដូចជា ឱ្យស្គាល់ប្រវត្តល្ខោនខោល និងស្ថានភាពល្ខោនខោល ហើយលើសពីនេះទៅទៀតនោះគឺស្ថានភាពបច្ចុប្បន្ននេះល្ខោនខោលនៅសល់តែ៦ក្រុមប៉ុណ្ណោះគឺ
១ ក្រុមល្ខោនខោល ខេត្តបាត់ដំបង
២ ក្រុមល្ខោនខោល ខេត្តកណ្តាល(វត្តស្វាយអណ្តែត)
៣ ក្រុមល្ខោនខោល ខេត្តកំពង់ធំ
៤ ក្រុមល្ខោនខោល នាយកដ្ឋានសិល្បៈទស្សនីយភាព
៥ ក្រុមល្ខោនខោល នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
៦ ក្រុមល្ខោនខោល សាលាមធ្យមវិចិត្រសិល្បៈ(បឹងបាយ៉ាប)
បន្ថែមពីនេះទៀតសិស្សានុសិស្សបានស្វែងយល់ទៅលើរបៀបសំដែងរបស់ល្ខោនខោលដែលលក្ខណៈដូចគ្នា លក្ខណៈខុសគ្នារវាងល្ខោនខោល និងល្ខោនព្រះរាជទ្រព្យ ។