កាលពីថ្ងៃទី០១និង០២ ខែសីហា ឆ្នំា២០១៩ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី អំពើល្អសាកលទាំង៥ ជូនដល់លោកគ្រូ អ្នកគ្រូ។ វាគ្មិនក្នុងកម្មវិធីនេះគឺលោកបង Min Putthithana Sambat បានបកស្រាយ និងពន្យល់អំពីអំពើល្អសាកលទាំង៥ មានដូចជា ស្អាត គឺបរិសុទ្ធទាំងក្នុងចិត្ត និងខាងក្រៅ របៀប គឺចាប់ផ្ដើមពីខ្លួនយើងឱ្យមានសណ្ដាប់ធ្នាប់តាំងពីដេក ដើរ អង្គុយ ឈរ សុភាពគឺផ្ដល់កិត្តិយសឱ្យខ្លួនឯង និងអ្នកដទៃ ទោះបីជាយើងពេញចិត្ត ឬមិនពេញចិត្តក៏ដោយ ត្រូវតែសុភាពរាបសាជានិច្ច ទៀងពេល គឺជារឿងសំខាន់បំផុត ព្រោះថាក្នុងមួយថ្ងៃ មានត្រឹមតែ២៤ម៉ោងប៉ុណ្ណោះដូច្នេះត្រូវធ្វើការងារអ្វីគ្រប់យ៉ាងត្រូវតែទាន់ពេលវេលា(មិនត្រូវមកយឺត) សមាធិ មានគុណប្រយោជន៍ច្រើនណាស់សម្រាប់សុខភាព ប្រសិនយើងអនុវត្តធ្វើជាប្រចាំ។ វគ្គបណ្តុះបណ្តាលស្តីពី អំពើល្អសាកលទាំង៥ នេះមិនត្រឹមតែធ្វើឱ្យខ្លួនយើង និងសង្គមគ្រួសារមានសុភមង្គលប៉ុណ្ណោះទេ ហើយគ្រូក៏អាចយកមកចំណេះទាំងនោះមកផ្ទេរទៅកាន់សិស្សបានយ៉ាងមានប្រសិទ្ធភាពផងដែរ។
ចែករំលែកអត្ថបទនេះ