កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ យឹង ឆវី និងអ្នកគ្រូ សៅ សេរីរ័ត្ន បានចែក
រំលែកចំណេះដឹងស្តីពី៖ វិធីសាស្រ្តបង្រៀនការពិសោធ និងការបង្រៀនមេរៀនការលាយពណ៌ ទៅលោកគ្រូ អ្នកគ្រូ ថ្នាក់ក្រោមតម្តេយ្យ និងមត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។
ការបង្រៀនវិទ្យាសាស្ត្រត្រូវធានាលក្ខណៈអប់រំបញ្ចូលគឺធានាបាននូវការបង្រៀននិងរៀនមួយដែលធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបថទម្លាប់ពីអវិជ្ជមានទៅវិជ្ជមាន មានន័យថាធ្វើឱ្យកាន់តែល្អប្រសើរនូវការទទួលយកចំណេះដឹងនិងបំណិនផ្សេងៗព្រមទាំងចេះប្រើប្រាស់។ រីឯការលាយពណ៌វិញចង់ឱ្យកុមារចេះប្រើប្រាស់នូវបំណិនដែលមានស្រាប់ដែលទាក់ទងទៅនឹង វិញ្ញាណទាំង៥ សម្រាប់ធ្វើការស្រាវជ្រាវពិសោធអ្វីដែលថ្មី សម្រាប់ចំណេះដឹងបន្ថែម និងបណ្តុះឱ្យកុមារចេះគិតពិចារណារកហេតុនិងផល តាមរយៈការមើលឃើញជាក់ស្តែងរបស់ពួកគេ។
ការចែករំលែកចំណេះដឹងនេះដើម្បីពង្រឹងបន្ថែមទៅលើវិធីសាស្ត្របង្រៀន និងការត្រៀមសម្ភារបង្រៀនក្នុងការផ្តល់ចំណេះដឹងទៅដល់សិស្សានុសិស្សឱ្យមានប្រសិទ្ធភាពបន្ថែមទៀត។