អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “វិធីសាស្រ្តផ្ទេររាល់រូបថត ឬវីដេអូពីហ្វេសប៊ុកទៅកាន់ Google Photos”
អត្ថបទដកស្រង់ដោយ : អ៊ុក ម៉ារីណា
#MJQE #AmericanInterconSchool
ហ្វេសប៊ុកទើបតែដាក់ឱ្យដំណើរការជាសកលនូវមុខងារផ្ទេររូបភាព ដែលម្ចាស់គណនីអាចបញ្ចូនរាល់រូបថត និងវីឌីអូ ពីបណ្តាញសង្គមទៅកាន់កម្មវីធី Google Photos។ កាលពីមុនអ្នកប្រើប្រាស់ហ្វេសប៊ុកភាគច្រើនត្រូវតែទាញយករាល់រូបភាពពីគណនីរបស់ខ្លួន និងត្រូវ Upload រូបភាពទាំងនោះដោយខ្លួនឯងបន្តទៅកាន់ Google Photos។ ប៉ុន្តែចាប់ពីពេលនេះទៅអ្នកដែលមានគណនី Google Photos អាចឱ្យវាដំណើរការដោយស្វ័យប្រវត្តិ ហើយក្រុមហ៊ុនហ្វេសប៊ុកបាននិយាយថា សេវាកម្ម Cloud ដទៃទៀតក៏នឹងសហការជាមួយហ្វេសប៊ុក ក្នុងពេលឆាប់ៗដែរ។
ប្រសិនជាអ្នកធុញថប់នឹងការប្រើហ្វេសប៊ុកជារៀងរហូត អ្នកអាចធ្វើតាមវិធីដូចខាងក្រោម (បានទាំងកុំព្យូទ័រ និងទូរសព្ទ)៖
១. ចុលទៅកាន់ Setting
២. ជ្រើសរើស Your Facebook Information
៣. ត្រូវជ្រើសរើស Transfer a copy of your photos or Video
៤. តម្រូវឱ្យអ្នកវាយលេខសម្ងាត់ជាមុន រួចចុច Choose Destination និងជ្រើសរើស Google photos
៥. អ្នកត្រូវជ្រើសរើសរវាងរូបថត ឬវីដេអូ មុននឹងបន្ត
៦. វានឹងចូលទៅកាន់គណនី Google Photos របស់អ្នក ហើយហ្វេសប៊ុកនឹងស្នើសុំការ
អនុញ្ញាតដើម្បីផ្ទេររូបភាព ឬរូបថត និងចុងក្រោយបញ្ជាក់ការបញ្ជូន។