កាលពីថ្ងៃទី១0 ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ អ្នកគ្រូម៉ានី បានដឹកនាំសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង អាមេរិកាំង ធ្វើពិសោធស្តីអំពីការវៈកាត់ខួរក្បាលជ្រូក លើមុខវិជ្ជាជីវវិទ្យា។
នៅក្នុងសកម្មភាពបង្រៀននោះ អ្នកគ្រូ បានលើកយកចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនដល់សិស្សានុសិស្សឱ្យបានយល់ដឹងពីគោលបំណងនៃមេរៀន ដំណើរការនានានៃការពិសោធ ការប្រើប្រាស់ឧបករណ៍ និងសម្ភារពិសោធសម្រាប់ពិសោធទៅលើការវះកាត់មើលខួរក្បាលជ្រូក។ ការលើកបង្ហាញបែបនេះ គឺអ្នកគ្រូចង់បង្ហាញពីរបៀបពិសោធ ដំណើរការនៃការពិសោធ និងបានបង្ហាញឱ្យសិស្សស្គាល់ពីសម្ភារនានាសម្រាប់យកទៅពិសោធបានកាន់តែច្បាស់ ហើយក៏ដើម្បីឱ្យសិស្សបានសិក្សាស្វែងយល់អំពីរបៀបពិសោធទៅលើការវះកាត់ខួរក្បាលជ្រូក។ ការពិសោធនាពេលនេះសំដៅដល់ការស្វែងរកឱ្យឃើញការពិតតាមទ្រឹស្ដីមេរៀន ហើយការពិសោធសម្រាប់ថ្នាក់ចំណេះទូទៅពុំមែន ធ្វើស៊ីជម្រៅខ្លាំងដូចអ្នកជំនាញនោះទេ តែអាចចាត់ទុកថា ពិសោធរកអ្វីដែលមាននៅក្នុងទ្រឹស្ដីមេរៀន។ អ្នកគ្រូបានបន្តថា មុខវិជ្ជាវិទ្យាសាស្រ្តមិនត្រឹមតែមានខ្លឹមសារផ្សាភ្ជាប់នឹងការអនុវត្តទៅតាមទ្រឹស្ដីមេរៀនប៉ុណ្ណោះទេ តែក៏ជាតម្រូវការនៃចំណេះដឹង ដែលសិស្សានុសិស្សកំពុងទាមទារក្នុងការរៀនសូត្រផងដែរ ហើយអ្វីរឹតតែពិសេសជាងនេះទៅទៀតនោះ ពិសោធន៍អាចជាផ្នែកដ៏សំខាន់មួយទាក់ទាញចំណាប់អារម្មណ៍សិស្សានុសិស្សឱ្យចូលចិត្តរៀនសូត្រ។