ការចែករំលែកវិធីសាស្រ្តក្នុងការបង្រៀនត្រូវបានធ្វើឡើង ក្រោមប្រធានបទស្ដីពី៖ សកម្មភាពថ្នាក់រៀនសប្បាយៗសម្រាប់សិស្សតូចៗ
កាលពីថ្ងៃថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ ការចែករំលែកវិធីសាស្រ្តក្នុងការបង្រៀនត្រូវបានធ្វើឡើង ក្រោមប្រធានបទស្ដីពី៖ សកម្មភាពថ្នាក់រៀនសប្បាយៗសម្រាប់សិស្សតូចៗ ជូនលោកគ្រូ-អ្នកគ្រូផ្នែកភាសាអង់គ្លេស ចែករំលែកដោយលោកគ្រូ គិន លីហាក់ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ ជាការពិតណាស់ កុមារតូចត្រូវការសកម្មភាពសប្បាយៗក្នុងការរៀន។ លើសពីនេះទៅទៀត កំឡុងពេលវិសមកាលនៃឆ្នាំសិក្សានីមួយៗ គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងយកចិត្តទុកដាក់ក្នុងការរៀបចំការចែករំលែកចំណេះដឹងពីសំណាក់លោកគ្រូ-អ្នកគ្រូដែលមានបទពិសោធន៍ក្នុងការបង្រៀន ឬសិក្ខាសាលាស្តីអំពីការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗរបស់បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ។