សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១២ មុខវិជ្ជាគីមីវិទ្យា ប្រធានបទស្តីពី៖ អត្រាកម្មអាស៊ីតខ្លាំង បាសខ្លាំង ដឹកនាំដោយអ្នកគ្រូ សល់ មិនា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ អ្នកគ្រូ សល់ មិនា បានដឹកនាំសិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ពិសោធន៍ក្រោមប្រធានបទ “អត្រាកម្មអាស៊ីតខ្លាំង បាសខ្លាំង” លើមុខវិជ្ជាគីមីវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។