កាលពីថ្ងៃទី0១ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះអ្នកគ្រូ តាន់ ថានី បង្រៀនមុខវិជ្ជាជីវវិទ្យា បានដឹកនាំសិស្សានុសិស្សថ្នាក់ទី ១២ ធ្វើការពិសោធន៏ក្រោមប្រធានបទ៖ ការសង្កេតខូរក្បាលថនិកសត្វ។ ការពិសោធន៍នេះធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យសិស្សសង្កេតរូបរាងខាងក្រៅ និងទម្រង់ខាងក្នុងនៃខួរក្បាល ពណ៌នាពីផ្នែកផ្សេងៗនៃខួរធំ និងនាទីរបស់វា បង្ហាញពីលក្ខណៈខុសគ្នារវាងអឌ្ឍគោលខួរខាងឆ្វេង និងអឌ្ឍគោលខួរខាងស្តាំទៅនឹងចលនានៃសារពាង្គកាយ។ បន្ថែមពីនេះសិស្សក៏អាចយល់ដឹងអំពីការការពារខួរក្បាលពិការប៉ះទង្គិចផងដែរ៕
ចែករំលែកអត្ថបទនេះ