កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្ដាល) បានរៀបចំការពិសោធមុខវិជ្ជាជីវវិទ្យាក្រោមប្រធានបទ “ដំណើរអូស្មូស” ជូនដល់សិស្សានុសិស្សថ្នាក់ទី៨ វេនព្រឹក និងវេនរសៀល ។
ក្នុងការពិសោធលើប្រធានបទនេះ អ្នកគ្រូ វែន សិទ្ធិដា បានលើកយកចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនដល់សិស្សានុសិស្ស ដើម្បីឱ្យសិស្សបានយល់ដឹងពីគោលបំណងនៃមេរៀនដំណើរការនានានៃការពិសោធ ការប្រើប្រាស់ឧបករណ៍ និងសម្ភារពិសោធសម្រាប់ពិសោធសង្កេតមើលដំណើរអូស្មូស។ លើសពីនេះ អ្នកគ្រូបានបង្ហាញពីសម្ភារពិសោធមានដូចជា តង្កៀប ថាសជ័រ ជ្រុញជ័រ ខ្សែរអំបោះ កូនកន្សែង កែវជ័រថ្លា គ្រាប់ពែម៉ង់កាណាត ចង្កឹះឈើ អំបិល និងជញ្ជីង ជាដើម។ បន្ទាប់មកទៀត អ្នកគ្រូបានណែនាំពីដំណើរការពិសោធមាន៣ដំណាក់កាលដោយដំណាក់កាលទី១ ជាដំបូងត្រូវយកគ្រាប់ពែម៉ង់កាណាតដាក់ចូលទៅក្នុងទឹក ដើម្បីឃើញពីបន្សាយដោយផ្ទាល់។ ដំណាក់កាលទី២ រុំគ្រាប់ពែម៉ង់កាណាតរួចដាក់ក្នុងកែវទឹកបន្សាយតាមរយៈភ្នាស់ហើយ ដំណាក់កាលទី៣ ថ្លឹង និងកត់ត្រាទម្ងន់ដុំត្រសក់បន្សាយតាមរយៈអឌ្ឍជ្រាប។
បន្ទាប់ពីអ្នកគ្រូបានបង្ហាញជូនពីដំណើរការពិសោធ និងបានពន្យល់ណែនាំលម្អិតពីទ្រឹស្តីពិសោធរួចមក អ្នកគ្រូក៏បានធ្វើការបែងចែកសិស្សជាក្រុម ដោយក្នុងមួយក្រុមមានសមាជិក០៤នាក់ទៅ០៥នាក់។ បន្ទាប់មក សិស្សានុសិស្សតាមក្រុមនីមួយៗក៏បានសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តពិសោធជាក់ស្តែង ដោយមានការណែនាំពីសំណាក់អ្នកគ្រូ រហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចវត្ថុបំណងដូចដែលបានរំពឹងទុក។
កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្ដាល) បានរៀបចំការពិសោធមុខវិជ្ជាជីវវិទ្យាក្រោមប្រធានបទ “ដំណើរអូស្មូស” ជូនដល់សិស្សានុសិស្សថ្នាក់ទី៨ វេនព្រឹក និងវេនរសៀល ។
ក្នុងការពិសោធលើប្រធានបទនេះ អ្នកគ្រូ ម៉ែន សិទ្ធិដា បានលើកយកចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនដល់សិស្សានុសិស្ស ដើម្បីឱ្យសិស្សបានយល់ដឹងពីគោលបំណងនៃមេរៀនដំណើរការនានានៃការពិសោធ ការប្រើប្រាស់ឧបករណ៍ និងសម្ភារពិសោធសម្រាប់ពិសោធសង្កេតមើលដំណើរអូស្មូស។ លើសពីនេះ អ្នកគ្រូបានបង្ហាញពីសម្ភារពិសោធមានដូចជា តង្កៀប ថាសជ័រ ជ្រុញជ័រ ខ្សែរអំបោះ កូនកន្សែង កែវជ័រថ្លា គ្រាប់ពែម៉ង់កាណាត ចង្កឹះឈើ អំបិល និងជញ្ជីង ជាដើម។ បន្ទាប់មកទៀត អ្នកគ្រូបានណែនាំពីដំណើរការពិសោធមាន៣ដំណាក់កាលដោយដំណាក់កាលទី១ ជាដំបូងត្រូវយកគ្រាប់ពែម៉ង់កាណាតដាក់ចូលទៅក្នុងទឹក ដើម្បីឃើញពីបន្សាយដោយផ្ទាល់។ ដំណាក់កាលទី២ រុំគ្រាប់ពែម៉ង់កាណាតរួចដាក់ក្នុងកែវទឹកបន្សាយតាមរយៈភ្នាស់ហើយ ដំណាក់កាលទី៣ ថ្លឹង និងកត់ត្រាទម្ងន់ដុំត្រសក់បន្សាយតាមរយៈអឌ្ឍជ្រាប។