កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ លោកគ្រូ ឈៀ សីហា បានបង្រៀនលើមុខវិជ្ជារូបវិទ្យា គីមីវិទ្យា លើប្រធានបទប្រតិកម្មបំភាយឧស័ន្មអ៊ីដ្រូសែន និងកាបូនិក ជូនដល់សិស្សានុសិស្សថ្នាក់ទី៨ វេនព្រឹក និងវេនរសៀល នៅបន្ទប់បន្ទប់ពិសោធ អគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។ នៅក្នុងការបង្រៀននោះ លោកគ្រូបានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពីប្រតិកម្មរវាងលោហៈជាមួយអាស៊ីតក្លរីឌ្រិចបង្កើតឧស្មន៍ H2 និងបង្ហាញសម្ភារៈមួយចំនួនដូចជា ទឹកសាប៊ូលាងបន្ទប់ទឹក ប៉េងប៉ោង ក្រដាសអាលុយមីញ៉ូម និង Backing Solda និងដំណើរការពិសោធន៍ ដើម្បីឆ្លើយតបវត្ថុបំណងនៃមេរៀន។ ទន្ទឹមនឹងនេះ លោកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមានសមាជិក៣ ទៅ៤នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើប្រតិកម្មបំភាយឧស័ន្មអ៊ីដ្រូសែន និងកាបូនិកផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា។ សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធមេរៀនប្រតិកម្មបំភាយឧស័ន្មអ៊ីដ្រូសែន និងកាបូនិកនេះ ហើយការពិសោធបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀន ដែលធ្វើឱ្យសិស្សានុសិស្ស មានភាពរីករាយដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយលោកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់ លើមេរៀនមួយនេះ។
ចែករំលែកអត្ថបទនេះ