កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ កន្លងទៅនេះ លោកគ្រូ ហេង វណ្ណៈបានបង្រៀនលើមុខវិជ្ជាផែនដីវិទ្យា លើប្រធានបទបន្ទុះភ្នំភ្លើងស្ងប់ ជូនដល់សិស្សានុសិស្សថ្នាក់ទី៩ “ក” និង “ខ” វេនព្រឹក និងវេនរសៀលនៅបន្ទប់លេខ៤០៥ (បន្ទប់ពិសោធ) អគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។
នៅក្នុងការបង្រៀននោះ លោកគ្រូបានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពីប្រតិកម្មនៃល្បាយដែលបានលាយ និងការប្រើសម្ភារៈពិសោធន៍ដូចជា ដីឥដ្ឋ(សម្រាប់សូនជាកូនភ្នំ) កូនដបជ័រចំនួន១ មេនំប៉័ង ទឹកខ្មេះ ល័ក្ខពណ៌ក្រហមមួយកញ្ចប់ សាប៊ូទឹក(លាងចាន) ដើម្បីបាន ជាវត្ថុបំណងនៃមេរៀន។ ទន្ទឹមនឹងនេះ លោកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមាន សមាជិក៤ ទៅ៥នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើសម្ភារៈដើម្បីបង្កើតបាននៅបាតុភូតបន្ទុះភ្នំភ្លើងស្ងប់ដែលផ្សារជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនៗបានសិក្សានៅក្នុងថ្នាក់។ ជាលទ្ធផលសិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធមេរៀនបន្ទុះភ្នំភ្លើងស្ងប់នេះ ហើយការពិសោធបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀន ដែលធ្វើឱ្យសិស្សានុសិស្សមានភាពរីករាយដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយលោកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់ លើមេរៀនមួយនេះ។