កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ អ្នកគ្រូ ជា តារា បានបង្រៀនលើមុខវិជ្ជារូបវិទ្យា លើប្រធានបទវាស់កម្តៅ ជូនដល់សិស្សានុសិស្សថ្នាក់ទី១០ “ក” វេនព្រឹក និងវេនរសៀល(បន្ទប់ពិសោធ) អគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។
នៅក្នុងការបង្រៀននោះ អ្នកគ្រូបានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពីវាស់កម្តៅនៅក្នុងឆ្នាំងដែលមាន សម្ភារៈ ទឹកកក ចង្គ្រានហ្ហាស ទែម៉ូមែត្រ។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែក សិស្សានុសិស្សជាក្រុមៗដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើការ ទឹកកក និងដាំទឹក និងធ្វើការសង្តេតសីតុណ្ហភាពរាលាយ និងការប្រើទែម៉ូមែត្រដើម្បីវាស់កម្រឹតកម្តៅដែលផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា។
ជាលទ្ធផលសិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធមេរៀនវាស់កម្តៅនេះ ហើយការពិសោធបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀនដែលធ្វើឱ្យសិស្សានុសិស្សមានភាពរីករាយ ដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់លើមេរៀនមួយនេះ។