តាមទំនៀមទម្លាប់ ល្បែងប្រជាប្រិយខ្មែរគឺមានយ៉ាងច្រើនសន្ធឹកសន្ធាប់ណាស់ស្ទើរតែរាប់មិនគ្រប់ឈ្មោះផង ហើយល្បែងប្រជាប្រិយដែលមានការពេញនិយមបំផុតនៅក្នុងពិធីបុណ្យផ្សេងៗ ជាពិសេសពិធីបុណ្យចូលឆ្នាំខ្មែរ។ សាលារៀន អន្តរទ្វីប អាមេរិកាំង បានចូលរួមថែរក្សាទំនៀមទម្លាប់ ល្បែងប្រជាប្រិយខ្មែរដោយលោកគ្រូ អ្នកគ្រូ បានពន្យល់ និងណែនាំសិស្សានុសិស្សអំពីរបៀបល្បែងប្រជាប្រិយដែលមានលក្ខណៈខុសៗគ្នាទៅតាមប្រភេទរបស់វា ហើយនាំសិស្សលេងល្បែងប្រជាប្រិយទាំងនេះដោយជិតដល់ពិធីបុណ្យចូលឆ្នាំខែ្មរពេលខាងមុខនេះ។
ចែករំលែកអត្ថបទនេះ