កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ កន្លងទៅនេះ សាលារៀន អន្ដរទ្វីប អាមេរិកាំង បានធ្វើការប្រឡង តែងសេចក្តី ម៉េងលី ជេ. គួច លើកទី៨ សម្រាប់សិស្សានុសិស្សថ្នាក់ទី៤ ដល់ទី៦ ដែលមានការចូលរួមពីសំណាក់សិស្សានុសិស្សទាំង៣សាខានៅតាមសាខារៀងៗខ្លួន។
សិស្សានុសិស្សចូលរួមការប្រឡងយ៉ាងសកម្ម និងស្វិតស្វាញបំផុតដោយឆ្លងកាត់ការកែយ៉ាងសុក្រិតពីសំណាក់ គណៈមេប្រយោគដែលជាលោកគ្រូ អ្នកគ្រូបឋមសិក្សា។