កាលប្រឡងពាក់កណ្តាលឆមាសលើកទី២គឺចាប់ផ្តើមថ្ងៃទី0៦ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង តាមសាខារៀងៗខ្លួន បានប្រឡងប្រឡងពាក់កណ្តាលឆមាសលើកទី២ របស់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ទីថ្នាក់១២ ដោយធ្វើតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយការប្រឡងពាក់កណ្តាលឆមាសលើកទី២នេះប្រព្រឹត្តិទៅដោយរលូន និងនៅក្នុងបន្ទប់នីមួយៗអនុរក្សមានការតឹងតែង ម៉ត់ចត់ចំពោះបេក្ខជន មិនអនុញ្ញាតឱ្យបេក្ខជនចម្លង ឬបើកឯកសារមើល និងប្រើគ្រឿងអេឡិចត្រូនិច។ ពិសេសបេក្ខជននីមួយៗគោរពវិន័យ និងបទបញ្ជាសាលាបានយ៉ាងល្អ ហើយខាងលើនេះជាកម្រងរូបភាពកំឡុងពេលប្រឡងពាក់ឆមាសលើកទី២។