កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ កន្លងទៅនេះ អ្នកគ្រូ វុន ចន្ថាវី និងលោកគ្រូ ស៊ឹម សុខឿ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែបានដឹកនាំសិស្សថ្នាក់ទី០៤ធ្វើពិសោធលើប្រធានបទ លក្ខណៈនៃរូបធាតុដែលមានសិស្សចូលរួមវេនព្រឹក និងវេនរសៀល នៅបន្ទប់ពិសោធ នៃអគារសាលារៀន អន្តរទ្វីប អាមេរិកាំង ចាក់អង្រែ។
ក្នុងការបង្រៀនពិសោធនោះដែរ លោកគ្រូបានបង្ហាញពីចំណុចសំខាន់ៗនៃមេរៀនដល់សិស្សានុសិស្សឱ្យបានដឹងអំពីធាតុមួយចំនួនដូចជា ទឹកក អំបិល ម្សៅម៉ី ក្រដាសច្រុះ ដើម្បីឱ្យប្អូនៗបានស្វែងយល់ពីទ្រឹស្ដីខ្លឹមសារសំខាន់ៗនៃមេរៀន និងការអនុវត្តផ្សារភ្ជាប់នឹងមេរៀនដែលសិស្សានុសិស្សកំពុងសិក្សា។ បន្ថែមពីនេះ លោកគ្រូក៏បានឱ្យសិស្សានុ សិស្សធ្វើការអនុវត្តពិសោធដោយផ្ទាល់ផងដែរ ហើយសិស្សមានសម្ថភាពឆ្លើយតបសំណួររបស់លោកគ្រូ អ្នកគ្រូ។ លើសពីនេះ ប្អូនៗសិស្សានុសិស្សមានសមត្ថភាពក្នុងការធ្វើពិសោធដោយខ្លួនឯង ដើម្បីឱ្យការសិក្សាមេរៀនកាន់តែយល់ច្បាស់ និងចង់ចាំបានយូរថែមទៀត។