កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកគ្រូ សុខ សុទ្ធាបានដឹកនាំសិស្សានុសិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល មុខវិជ្ជាជីវវិទ្យា ធ្វើពិសោធន៍ ក្រោមប្រធានបទស្តីពី ”ការសង្កេតប្រូទីសទឹកសាប”។ មុននឹងចាប់ផ្តើមធ្វើពិសោធន៍ អ្នកគ្រូបានបង្ហាញ ក៏ដូចជារៀបរាប់អំពីសម្ភាៈពិសោធន៍ដែលមានដូចជា៖ ទឹកស្រះ ឬទឹកត្រពាំង មីក្រូទស្សន៍ បំពង់បន្តក់ បន្ទះកញ្ចក់ និងកញ្ចក់ស្តើង។ គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍៖ ដើម្បីបញ្ជាក់វត្តមានប្រូទីសទឹកសាបនៅក្នុងទឹកស្រះឬទឹកថ្លុក ត្រពាំង និងពិនិត្យមើលរូបភាពប្រភេទប្រូទីសទឹកសាបផ្សេងៗ។
ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀន ដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សនឹងបានអនុវត្តផ្ទាល់ ចេះសហការគ្នា រួមគ្នាធ្វើការងារជាក្រុម និងមានទំនួលខុសត្រូវខ្ពស់។