កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការពិសោធក្រោមប្រធានបទ ការសង្កេតសាច់ដុំ និងឆ្អឹងស្លាបមាន់ ជូនដល់សិស្សានុ- សិស្សថ្នាក់ទី១០ នៅបន្ទប់ពិសោធ នៃអគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ដែលដឹកនាំដោយ អ្នកគ្រូ សុខ សុទ្ធា គ្រូបង្រៀនមុខវិជ្ជា ជីវវិទ្យា និងលោកគ្រូជំនួយបន្ទប់ពិសោធ។ ក្នុងការពិសោធលើប្រធានបទនេះផងដែរ អ្នកគ្រូ បានលើកយកទ្រឹស្តីដែលជា ចំណុចសំខាន់ៗនៃខ្លឹមសារមេរៀន មកធ្វើការបង្ហាញដល់សិស្សានុសិស្សទាំងអស់ឱ្យបានយល់ជាក់ ច្បាស់ពីសាច់ដុំ និងឆ្អឹងស្លាបមាន់ និងតួនាទីរបស់របស់វាតាមរយៈការវះកាត់សាច់ដុំ និងឆ្អឹងស្លាបមាន់ នៅក្នុងបន្ទប់ពិសោធ ជាពិសេសអ្នកគ្រូបានបង្ហាញលម្អិតពីលទ្ធផលនៃការពិសោធ។ បន្ទាប់មកទៀត អ្នកគ្រូ បានបង្ហាញពីសម្ភារផ្សេងៗដែលត្រូវយកមកធ្វើការពិសោធមានដូចជា កូនកាំបិត ជ្រុញ ស្លាបមាន់ ដង្កៀប កន្ត្រៃចុងស្រួច ម៉ាស់ ស្រោមដៃ និងថាសសម្រាប់ដាក់ស្លាបមាន់ជាដើម។ នៅក្នុងនោះដែរ អ្នកគ្រូ បានបង្ហាញអំពីទ្រឹស្តីមេរៀនយ៉ាងលម្អិតទាក់ទងនឹងដំណើរការនៃការពិសោធដល់សិស្សានុសិស្សឱ្យបានដឹងគ្រង់ៗគ្នា ដើម្បីឱ្យការពិសោធទទួលបានលទ្ធផលល្អប្រសើរតាមអ្វីដែលបានគ្រោងទុក។ បន្ទាប់ពីអ្នកគ្រូបានពន្យល់ណែនាំលម្អិតនៃការអនុវត្តពិសោធដល់សិស្សានុសិស្សបានដឹងរួចមក អ្នកគ្រូក៏បានបែងចែកសិស្សជាក្រុម ដោយក្នុងមួយក្រុមៗមានសមាជិកចាប់ពី៣ ទៅ៤នាក់។ បន្ទប់មកទៀត សិស្សានុសិស្សទាំងអស់បានសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តពិសោធជាក់ ស្តែង ដោយមានការណែនាំលម្អិតពីសំណាក់អ្នកគ្រូរហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចនូវវត្ថុបំណងដូចអ្វីដែលបានរំពឹងទុក។រូបភាពសកម្មភាពពិសោធ
ចែករំលែកអត្ថបទនេះ