កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានចុះអនុស្សរណៈ (MOU) ជាមួយនឹង International Abacus Mental Arithmetic (I.A.M.A) ។ កម្មវិធីសិក្សាគណនាលេខរហ័ស (I.A.M.A) នេះជាមុខវិជ្ជាជំនាញមួយសម្រាប់ថ្នាក់បឋមសិក្សាពីព្រោះវាជួយអភិវឌ្ឍគណិតវិទ្យាទៅលើកុមារឱ្យមានការគិត និងការគណនាលេខបានលឿនដោយប្រើប្រាស់គ្រាប់ Bead នៅលើឧបករណ៍អាបេគើស។ ម៉្យាងទៀតកម្មវិធីនេះមានកម្មវិធីប្រកួតប្រជែងផ្នែកគណិតវិទ្យាទាំងថ្នាក់ជាតិ និងអន្តរជាតិផងដែរ។ កម្មវិធីគិតលេខបានរហ័សនេះ ជាមុខវិជ្ជាជម្រើសមួយបញ្ចូលសម្រាប់សិស្សសិក្សានៅថ្ងៃសៅរ៍ ដើម្បីអភិវឌ្ឍសមត្ថភាព និងខួរក្បាលកុមារឱ្យកាន់តែប្រសើរ រហ័សរហួន ឈ្លាសវៃក្នុងគិត ឆាប់ចេះ និងឆាប់ចងចាំបានយ៉ាងប្រសើរ នៅឆ្នាំសិក្សាថ្មីនេះហើយ។
ចែករំលែកអត្ថបទនេះ