សិស្សានុសិស្សកម្រិតថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានប្រារព្ធទិវាកីឡាកុមារ លើកទី១១ ជូនដល់កុមារ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នេះ នៅក្នុងបរិវេណទីលានក្លឹបកីឡា ក្រោមការដឹកនាំរបស់លោកនាយកផ្នែកកីឡា ចាងហ្វាង ព្រមទាំងលោកគ្រូ អ្នកគ្រូ ជាច្រើននាក់។ទិដ្ឋភាពដ៏សប្បាយអឺងកងរបស់កុមារតូចៗ លោកគ្រូ អ្នកគ្រូបានដឹកនាំសិស្សកម្ដៅសាច់ដុំ មុននឹងចាប់ផ្តើមកម្មវិធីលេងល្បែងកីឡារបស់សិស្សតូចៗយ៉ាងសម្បូរបែប និងពេញនិយមផ្សេងៗ ដូចជាការរាំត្រាប់តាមបទភ្លេង ល្បែងអម្រែកទឹក ល្បែងបំបែកប៉េងប៉ោង ល្បែងឆ្លងឧបសគ្គ ល្បែងផ្លោះរបា ល្បែងដើរត្រឡោក និងល្បែងពូតកន្សែងសន្សំទឹកជាដើម។ល។
ចែករំលែកអត្ថបទនេះ